យុវជនរុស្សីម្នាក់ បានជួយសង្គ្រោះមនុស្សដល់ទៅ ១០០នាក់ ពីព្រឹត្តិការណ៍ភេវរកម្ម នៅទីក្រុងមូស្គូ

បរទេស៖ យុវជនម្នាក់បានបញ្ចៀស និងនាំមនុស្សជាង១០០នាក់ ទៅកាន់ទីសុវត្ថិភាព ក្នុងអំឡុងពេលការ វាយប្រហារភេរវករ កាលពីថ្ងៃសុក្រនៅសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ ត្រូវបានគេសរសើរថាជាវីរបុរស។
យុវជន Islam Khalilov មានអាយុ ១៥ឆ្នាំ ដែលធ្វើការក្រៅម៉ោងនៅក្នុងហាងសំលៀកបំពាក់មួយនៅ Crocus City បានរៀបរាប់ពីព្រឹត្តិការណ៍នៃសោកនាដកម្ម ល្ងាចនេះទៅកាន់ភ្នាក់ងារវីដេអូ Ruptly។
កន្លែងប្រគុំតន្ត្រី ដែលស្ថិតនៅខាងក្រៅទីក្រុងមូស្គូ ត្រូវបានប្រមូលផ្តុំនៅមុនការសម្តែង ដោយក្រុមតន្រ្តីរ៉ុករុស្ស៊ី Picnic នៅពេលដែលក្រុមភេរវករ ប្រដាប់ដោយកាំភ្លើងវែង បានបង្ខំពួកគេចូលទៅក្នុងអគារ។ ពួកគេបានបាញ់រះដោយមិនរើសមុខ ទៅលើក្រុមមនុស្ស ហើយបន្ទាប់មកបានដុតសាលប្រគុំតន្ត្រីផងដែរ។
យោងតាមការប៉ាន់ស្មានចុងក្រោយ នេះគេជឿជាក់ថា ការវាយប្រហារបានឆក់យក ជីវិតមនុស្សយ៉ាងហោចណាស់ ១៣៧នាក់ និងប្រហែល ១៨០នាក់រងរបួស ៕
