**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

រដ្ឋមន្ដ្រីបរិស្ថាន ចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា និងបានប្រកាសថាកូនឈើចំនួនជាង១លានដើម បានត្រៀមរួចរាល់សម្រាប់ ចែកជូនប្រជាពលរដ្ឋដាំចាប់ពីឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសម្ដែងការចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា ដោយបញ្ជាក់ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាចែកកូនឈើជាង១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០។

ថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាព្រៃឈើអន្តរជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញទស្សនកិច្ច នៅថ្នាលបណ្ដុះកូនឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្ដមណ្ឌលគីរី ដែលបានរៀបចំឡើង ក្នុងទិសដៅជំរុញយុទ្ធនាការភាពបៃតងរបស់កម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយបានចូលរួមចំណែកបណ្តុះកូនឈើ ដើម្បីចែកជូនដោយឥតគិតថ្លៃ យ៉ាងតិច១លានដើម ដល់ប្រជាពលរដ្ឋដាំ ក្នុងមួយឆ្នាំ គិតចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងរៀបចំទិវាភាពបៃតងរបស់កម្ពុជា រយៈពេល៣យប់៣ថ្ងៃ នាដើមខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីចែកកូនឈើយ៉ាងតិច ចំនួន១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំតាមកន្លែងផ្សេងៗ។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ មន្ទីរបរិស្ថានរាជធានី-ខេត្ដ បានបណ្ដុះកូនឈើបានចំនួន សរុប ១,១៤៤,៥៤៧ដើម (មួយលានដបបួនម៉ឺនបួនពាន់ប្រាំរយសែសិបប្រាំពីរដើម) ក្នុងនោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី បានដឹកនាំបណ្ដុះដោយផ្ទាល់មានចំនួន ៣៧០,០០០ដើម។ កន្លងមកនេះ មន្ទីរបរិស្ថានរាជធានី ខេត្ដ បានប្រគល់ និងចែកកូនឈើជូនប្រជាពលរដ្ឋជាបណ្តើរៗ បានចំនួន ២០៥,៦៧៨ដើម ជូនដល់ប្រជាសហគមន៍ សាលារៀន ដាំស្តារព្រៃលិចទឹក និងនៅកន្លែងផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង