**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

កងកម្លាំងចម្រុះ បានឃ្លុំដីបានជាង១៤០០ហិកតា ឃាត់មនុស្ស០១នាក់ នៅក្នុងពេលចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រាន ព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ កម្លាំងចម្រុះនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ បានបន្តសកម្មភាពបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ បានសម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១.៤៥៤,៨៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ។

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនៅក្នុងថ្ងៃដដែល កម្លាំងចម្រុះ បានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។

លើសពីនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែងរួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, ដើមដំឡូងមី ១,១១០បាច់, ដើមចេក ២៣៧គុម្ព, ដើមក្រូច ១,០០០ដើម, បង្គោលរបងថ្ម ១២ដើម និងបង្គោលរបងឈើ ២២៥ដើម។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍បង្រ្កាបទប់ស្កាត់បទល្មើស លួចកាប់ រុករានដី នៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ បានចូលរួមពីកម្លាំងចម្រុះចំនួន៧៨៩នាក់ រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃគណៈបញ្ជាការកងឯកភាពខេត្ត រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដើម្បីអនវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង