**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន

កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពជូនអ្នកស្ម័គ្រចិត្តក្នុងស្រុកបរសេដ្ឋ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រពី អាយ.សុី.អរ.សុី. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការជួញដូរមនុស្ស គោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា និងការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្តដែលទើបតែជ្រើសរើសថ្មីចំនួន ២៥នាក់ ដែលមកពី១៤ភូមិ នៅក្នុងឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្សព្វផ្សាយការងារស្តារទំនាក់ទំនងគ្រួសារ លើកកម្ពស់ការយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការទប់ស្កាត់ការជួញដូរមនុស្ស បញ្ជ្រាបអំពីវិជ្ជាសង្គ្រោះបឋមនិងគោលការគ្រឹះទាំង៧របស់ចលនា ជូនដល់អ្នកស្ម័គ្រចិត្តឱ្យមានការយល់ដឹងកាន់តែច្បាស់និងផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន។

គួបញ្ជាក់ថា ការចូលរួមរបស់អ្នកស្ម័គ្រចិត្តពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការជួយពង្រឹងពង្រីកការអនុវត្តសកម្មភាពផ្សព្វផ្សាយសារអប់រំការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ទប់ស្កាត់ការជួញដូរមនុស្ស ធានាបានថាប្រជាពលរដ្ឋចំណាកស្រុកដោយស្របច្បាប់ មិនត្រូវបានចាញ់បោក ឬជួញដូរកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ។

បន្ថែមលើនេះវិជ្ជាសង្រ្គោះបឋមក៏មានសារៈសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានធ្វើយ៉ាងណាឱ្យប្រជាពលម្នាក់ចេះវិជ្ជាសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះជនរងគ្រោះកាត់បន្ថយនូវការរងរបួសធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតជាដើម៕

អត្ថបទដែលជាប់ទាក់ទង