**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ

មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការសិក្សាពិសោធន៍ទៅលើហ្សែន ដើម្បីជួយព្យាបាលជំងឺមហារីក និងតំណពូជ» ដល់និស្សិតផ្នែកវេជ្ជសាស្រ្តសុខាភិបាល ដែលចុះជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម


ភ្នំពេញ៖ ក្រុមការងារគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីអំពី «តើការសិក្សាពីហ្សែន នឹងចូលរួមចំណែកដូចម្តេចទៅលើការថែទាំសុខភាពរបស់អ្នកជំងឺមហារីក និងជំងឺតំណពូជឲ្យកាន់តែល្អប្រសើឡើង?» ដល់និស្សិតផ្នែកវេជ្ជសាស្ត្រសុខាភិបាលចំនូន៨០នាក់ មកពីសាកលវិទ្យាល័យសុខាភិបាល សាលាពេទ្យទាហាន សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យន័រតុន ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការចូលរួមពីវាគ្មិន វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន គឺជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និង មន្ទីរពិសោធន៍ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យសិរិរាជ សាកលវិទ្យាល័យម៉ាហ៊ីឌុល ប្រទេសថៃ និងជាអតីតក្រុមប្រឹក្សាភិបាលវេជ្ជសាស្រ្តសេនេទិចនៅប្រទេសអាមេរិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។

នេះគឺជាសិក្ខាសិលាលើកទី៥ ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជួយដល់និស្សិតពេទ្យកម្ពុជាឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការសិក្សាទៅលើហ្សែននិងការធ្វើតេស្តស្វែងរកជំងឺផ្សេងៗជាពិសេសជំងឺមហារីកដែលឆ្លងតាមហ្សែនរបស់មនុស្ស ដែលអាចជួយដល់ការព្យា​បាលជំងឺមហារីក និងជំងឺតំណពូជដែលកើតឡើងទៅលើប្រជាជនកម្ពុជា។

ជាពិសេសដើម្បីជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែប្រឈមនឹងជំងឺទាំង១០យ៉ាង រួមមាន ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក ដែលក្រុមការងារផ្នែកសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញក្នុងចំណោមមនុស្សដែលមានវ័យចាប់ពី៥៥ឆ្នាំឡើងទៅប្រមាណជាង៣២,០០០នាក់ ដែលបានផ្តល់បទសម្ភាសន៍ទាក់​ទងនឹងសុខភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះកំពុងតែប្រឈមនឹងបញ្ហាសុខភាព ហើយឈានដល់សភាពធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ប្រសិនបើមិនមានការថែទាំ និងព្យាបាលឲ្យបានត្រឹមតាមវេជ្ជបញ្ជា។

នៅក្នុងសិក្ខាសាលាព្រឹកនេះ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានលើកឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីធ្វើតេស្តទៅលើសេនេតិច ដែលអាចឲ្យគ្រូពេទ្យដឹងអំពីជំងឺដែលកើតឡើងដោយសារហ្សែនរបស់មនុស្ស ឬកើតឡើងដោយសារជំងឺតំណពូជ ជាពិសេសជំងឺមហារីក​ ដើម្បីប្រើប្រាស់ថ្នាំព្យាបាលឲ្យបានត្រឹមត្រូវទៅតាមប្រភេទជំងឺ។ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានបន្តថា សព្វថ្ងៃ គ្រូពេទ្យមួយចំនួននៅប្រើវិធីសាស្រ្តទូទៅនៅឡើយនៅក្នុងការព្យាបាលជំងឺ ជាពិសេសគឺ ជំងឺលើសឈាម និងទឹកនោមផ្អែមដែលបណ្តាលមកពីជាតិស្ករកើនឡើងជារៀងរាល់ថ្ងៃ ឬជំងឺមហារីក ដែលកើតឡើងទៅលើគ្រួសារដែលមានប្រវត្តិធ្លាប់កើតជំងឺនេះពីមុនមក ឬម្យ៉ាងទៀតកើតឡើងដោយសារការប្រព្រឹត្តរបស់ខ្លួនឯងផ្ទាល់ ដូចជា ការទម្លាប់ជក់បារីប្រចាំថ្ងៃដែលបណ្តាលឲ្យកើតជំងឺមហារីកសួត និងការទម្លាប់ហូបអាហារឆៅដែលបណ្តាលឲ្យកើតជំងឺមហា​រីកក្រពះ ពោះវៀនជាដើម។ ជំងឺមហា​រីកសុដន់ភាគច្រើនកើតលើស្រ្តីដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ ហើយក្នុងចំណោមនោះក៏កើតលើបុរសប្រមាណ៥ភាគរយផងដែរ។

រីឯ ជំងឺតំណពូជ គឺជាជំងឺកំណត់ដោយហ្សែនលើក្រូម៉ូសូម ហើយត្រូវបានបញ្ជូនផ្ទាល់ពីឪពុកម្តាយទៅឲ្យកូនពុំមានរំលងជំនាន់ឡើយ។ ជំងឺតពូជមានពីរប្រភេទគឺ ជំងឺតពូជលើក្រូម៉ូសូមធម្មតា និងលើក្រូម៉ូសូមភេទ។ ចំណែកក្រូម៉ូសូម គឺជាទម្រង់ឆ្មារៗរាងសរសៃអំបោះដែលកើតពី អាស៊ីតដេអុកស៊ីរីបូនុយក្លេអិច (DNA) និងប្រូតេអ៊ីនដែលផ្ទុកព័ត៌មានសេនេទិច។

វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន បានលើកឡើងថា នៅក្នុងប្រទេសរបស់លោក រដ្ឋាភិបាលបានបង្កើតកម្មវិធីសុខភាព (ការធ្វើតេស្តទៅលើហ្សែន) ថ្នាក់ជាតិ និងបានបង្កើតមន្ទីរពិសោធន៍យ៉ាងធំអស់រយៈពេល៥ឆ្នាំមកហើយ និងបានប្រមូលសំណាក (ទិន្នន័យ) ពីប្រជាជន ប្រមាណជាង៥ម៉ឺននាក់នៅតាមមន្ទីរពេទ្យដើម្បីសិក្សា ហើយក្នុងចំណោមសំណាកទាំងនោះ ក៏អាចមានជនជាតិខ្មែរប្រមាណ២៥ភាគរយដែរ ដែលទៅពិនិត្យសុខភាព និងព្យា​បាលជំងឺក្នុងប្រទេសថៃដែរ។

លោកបន្តថា ទៅថ្ងៃអនាគតនឹងមានការធ្វើតេស្ត និងសិក្សាពិសោធន៍ទៅលើ DNA (គឺជាម៉ូលេគុលដែលអនុវត្តការណែនាំអំពីហ្សែនសម្រាប់ការអភិវឌ្ឍន៍ មុខងារ ការលូតលាស់ និងការបន្តពូជនៃសារពាង្គកាយមានជីវិតទាំងអស់) ដើម្បីឲ្យដឹងរាល់ព័ត៌មាននៅក្នុងខ្លួនមនុស្ស ដែលអាចលូតលាស់ទៅជាជំងឺនៅពេលខាងមុខ ដើម្បីធ្វើការទប់ស្កាត់ជាមុន។

ចុងក្រោយ វេជ្ជបណ្ឌិត ម៉ាណុប ភិធុផាកន លើកឡើងថា ការបង្កើតកម្មវិធីសិក្សាទៅលើហ្សែន ជាពិសេសការស្វែងរកជំងឺមហារីកដែលឆ្លងតាមហ្សែន នឹងមានប្រយោជន៍ខ្លាំងណាស់ដល់ប្រជាជនគ្រប់ជាតិសាសន៍ ដើម្បីបង្កាជំងឺ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង