សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីសុខភាពប្រជាជន យើងត្រូវតែហ៊ានវិនិយោគលើ វិស័យសុខាភិបាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីសុខភាពប្រជាជន យើងត្រូវតែហ៊ានវិនិយោគ ទៅលើវិស័យសុខាភិបាល។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាលលើកទី៤៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នារសៀលថ្ងៃទី១៩ មីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពីមួយអាណត្តិទៅមួយអាណត្តិ ត្រូវតែធ្វើយ៉ាងណាឱ្យការព្យាបាលប្រជាពលរដ្ឋ មានភាពល្អប្រសើរជាងមុន។
សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យលើការពង្រឹងជំនាញព្យាបាលកម្រិតខ្ពស់ទៅថ្នាក់ក្រោម តាមរយៈយន្តការវិមជ្ឈការ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយមានជំនាញកម្រិតខ្ពស់ក្នុងការព្យាបាលនេះ ៕
