មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ លោកជំទាវ រត្ន ម៉ានី អនុរដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំបានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗរួមមាន៖ (១) របាយការណ៍បូកសរុបសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តសកម្មភាពនានារបស់លេខាធិការដ្ឋាន ACD នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ (២) ការជ្រើសរើសប្រធានក្រុមការងារសម្រាប់អនុវត្តផែនការ ACD ឆ្នាំ២០២១-២០៣០ (៣) ពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពី គោលការណ៍ណែនាំសម្រាប់ដំណើរការ របស់លេខាធិការដ្ឋាន ACD និង (៤) ពិចារណាលើការបង្កើតក្រុមឥស្សរជនជាន់ខ្ពស់ (EPG)។

