ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងឈរជើង នៅខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកសម្ភារៈ និងថវិកាមួយចំនួនចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំង ឈរជើង តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ ឲ្យបានយ៉ាងតឹងរឹង និង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់ ។

