**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ការធ្វើសង្គ្រាមពន្ធគយមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផលដល់ពិភពលោកដែរ

លោកត្រាំ អតីតប្រធានាធិបតីអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវេបសាយប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក(CNBC)នាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើងពន្ធគយ៦០ភាគរយលើផលិតផលទំនិញរបស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិនប្រហែលនឹងចាត់វិធានការតបតវិញដោយតម្លើងពន្ធគយលើទំនិញអាមេរិកនោះទេ ។ ពាក្យសម្តីបែបនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការធ្វើសង្គ្រាមពន្ធគយនិងពាណិជ្ជកម្មគឺមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផលដល់ពិភពលោកផងដែរ ។
ក្នុងអាណត្តិកាលមុនរបស់លោកត្រាំ(ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១) លោកបានអនុវត្តគោលនយោបាយពន្ធគយច្រើនបែបយ៉ាងចំពោះភាគីជាច្រើនដូចជាចិន ម៉ិកស៊ិកនិងសហភាពអឺរ៉ុបជាដើម ជាពិសេសគឺប្រមូលយកពន្ធគយចំនួន២៥ភាគរយលើផលិតផលអាលុយមីញ៉ូមនិងដែក ។ ទោះបីជាបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើងកាន់មុខតំណែង ក៏បានបន្តអនុវត្តក្នុងកម្រិតយ៉ាងខ្លាំងនូវគោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលលោកត្រាំដែលសំដៅចំពោះចិនដែរ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក(CNBC) លោកត្រាំក៏បានលើកឡើងជាពិសេសពីអាជីវកម្មរថយន្តរបស់ចិន ដោយអះអាងថា នេះហើយក៏ជាគោលដៅនៃការអនុវត្តគោលនយោបាយពន្ធគយរបស់លោកនៅពេលអនាគតដែរ ។
អំពីពាក្យសម្តីរបស់លោកត្រាំ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបានត្អូញត្អែរលើបណ្តាញទំនាក់ទំនងសង្គមថា “ប្រការនេះនឹងជាគ្រោះមហន្តរាយមួយលើក ពីព្រោះកាលពីមុននេះក៏ជាគោលនយោបាយបរាជ័យមួយដែរ ហេតុអ្វីបានជាលោកយល់ឃើញថា ឥឡូវនេះគឺជាដំណោះស្រាយល្អហ្នឹង?” នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទៀតបញ្ចេញមតិថា “លោកនៅមិនទាន់ដឹងច្បាស់ថា តើអ្នកណាកំពុងបង់តម្លៃសម្រាប់ពន្ធគយទេ គឺសហរដ្ឋអាមេរិកហ្នឹងឯង!”
នៅឆ្នាំ២០២៣ តាមការផ្សាយដំណឹងនៃវេបសាយ Fox News របស់អាមេរិកឱ្យដឹងថា លោកត្រាំនិងក្រុមឃោសនារកសំឡេងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤របស់លោកក៏ធ្លាប់ដាក់ចេញអ្វីដែលហៅថា គោលនយោបាយពាណិជ្ជកម្មស្តីពី “សហរដ្ឋអាមេរិកជាអាទិភាព” ដោយប្រកាសថា “ប្រមូលពន្ធគយចំពោះប្រទេសចិន ដើម្បីកសាងសហរដ្ឋអាមេរិក” ។ ចំណុចសំខាន់នៃគោលនយោបាយនេះគឺផ្តល់រង្វាន់ដល់ “ទំនិញដែលផលិតដោយអាមេរិក” ព្រមពេលជាមួយគ្នានេះ ក៏ប្រមូលពន្ធគយចំពោះទំនិញដែលនាំចូលពីប្រទេសចិនដែរ ។ ប៉ុន្តែសុន្ទរកថានេះត្រូវគេទាត់ចោលភ្លាមៗ ។ វេបសាយព័ត៌មានអាមេរិក Raw Story បានផ្សាយដំណឹងឱ្យដឹងថា លោកត្រាំបាននិយាយភូតកុហកម្តងទៀត ពីព្រោះពន្ធគយទាំងនេះគឺបង់ដោយពាណិជ្ជករនាំចូលរបស់អាមេរិក តែមិនមែនប្រទេសចិនទេ ព្រមទាំងបានធ្វើឱ្យអ្នកប្រើប្រាស់អាមេរិករងការខាតបង់ផងដែរ ។
ចាប់ពីការបោះឆ្នោតបឋមនៃបក្សទាំងពីរ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំនេះមក ពេលប្រព័ន្ធសារព័ត៌មានសួរអំពីជម្រើសបោះឆ្នោតរបស់អ្នកបោះឆ្នោតមួយចំនួន ពួកគេតែងតែលើកឡើងដល់បញ្ហាអត្តចរិតរបស់លោកត្រាំ ។ ក្នុងចំណោមអ្នកបោះឆ្នោតដែលប្រឆាំងនឹងលោកត្រាំ មនុស្សមួយចំនួនយល់ឃើញថា “ឆ្កួតពេកនិងអាត្មានិយម” ហើយមិនពេញចិត្តនឹងគោលនយោបាយអំពីជនអន្តោប្រវេសន៍របស់គាត់ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពអាប់អួរ ពោលគឺចាប់ផ្តើមពីលោកត្រាំកាន់អាកប្បកិរិយារឹងចចេសចំពោះប្រទេសចិននិងបំផុស “សង្គ្រាមពាណិជ្ជកម្ម”ជាដើមបន្ទាប់ពីលោកឡើងកាន់មុខតំណែងកាលពីឆ្នាំ២០១៧ ។ ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធដល់សុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធដល់អនាគតនៃមនុស្សជាតិនិងពិភពលោកដែរ ។ បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកគឺស្ថិតនៅលើខ្លួនឯង មិនមែនស្ថិតនៅលើប្រទេសចិនឡើយ។ ប្រសិនបើគ្រាន់តែចង់ដាក់សម្ពាធទៅលើប្រទេសចិន នោះ ចុងក្រោយមុខជានឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងជាមិនខាន ។ ប្រសិនបើសហរដ្ឋអាមេរិកគ្រាន់តែចង់ឱ្យខ្លួនឯងរក្សាតែវិបុលភាពប៉ុណ្ណោះ តែមិនអនុញ្ញាតឱ្យប្រទេសដទៃទៀតទទួលការអភិវឌ្ឍជាប្រក្រតី នោះ សច្ចធម៌អន្តរជាតិនៅឯណា?ប្រសិនបើសហរដ្ឋអាមេរិកទទូចផ្តាច់មុខដណ្ដើមយកទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ចង់ឱ្យប្រទេសចិនស្ថិតក្នុងទីទាប នោះការប្រកួតប្រជែងដោយយុត្តិធម៌នៅឯណា?
បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោកកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ។ ចិននិងអាមេរិកពួតដៃគ្នារីកចម្រើនទៅមុខជាមួយគ្នាវាអាចសម្រេចបាននូវរឿងធំៗជាច្រើនដែលមានអំណោយផលដល់ប្រទេសទាំងពីរនិងពិភពលោក ។ រំពឹងថា ភាគីអាមេរិកអាចប្រើក្រសែចក្ខុប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ចិន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងយ៉ាងសកម្មនិងប្រាកដប្រជា ដើម្បីរួមជាមួយភាគីចិនជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព ៕

អត្ថបទដែលជាប់ទាក់ទង