**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ឧត្តមសេនីយ៍ទោ ប៊ន សំអាត ចេញសារសូមទោសជាសាធារណៈ ចំពោះកំហុសដោយអចេតនា ពុំបានដោះស្បែកជើង ពេលជួបជុំជាមួយលោកយាយ លោកតានៅក្នុងសាលាឆទាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសារសូមទោសជាសាធារណៈ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ្ធ និងសាធារណជនទាំងអស់។

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត សូមប្រគេនព្រះសង្ឃគ្រប់ព្រះអង្គនិងគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំង សាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបាទបានបរិច្ចាគដីផ្ទាល់ខ្លួនមានតម្លៃជាង ១០ម៉ឺនដុល្លារ មួយកន្លែងនៅភូមិ ប្រស់ ឃុំរអាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទំហំ ៥០ម x ២០ម ដើម្បីធ្វើ សាលាឆទានសំរាប់ជូនយាយតានិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលជាស្រុកកំណើតរបស់ខ្ញុំបាទសំរាប់ជួយក្នុង វិស័យពុទ្ធចក្រអាណាចក្រដែលជាថវិការរបស់ខ្ញុំបាទផ្ទាល់ជាអ្នកកសាងសរុបចំនួន ៨ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានអញ្ជើញលោកយាយ លោកតា ក្នុងភូមិចំនួន ជិត១០០នាក់ មក ពិសារនំបញ្ចុកនៅក្នុងសាលាឆទានហើយនិងចែកថវិការចំនួន ២មុឺនរៀល និងសារ៉ុងមួយសំរាប់លោកយាយម្នាក់ៗ ចំនួន ២មុឺនរៀល និងអាវអាចារ្យមួយកំប្លេសំរាប់លោកតាម្នាក់ៗ។

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត មានការសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនា ដោយខ្ញុំ បាទពុំបានដោះស្បែកជើង ពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតានៅក្នុងសាលាឆទាន។

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ក៏សូមគោរព សុំខមាទោស ដោយស្មោះចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់ ខ្ញុំបាទសន្យាថានឹងមិនឲ្យ កើតមានកំហុសឆ្គងបែបនេះបន្តទៀតឡើយ ក្នុងនោះដែរខ្ញុំបាទ និងខិតខំប្រត្តិបត្តិ ទៅតាមធម៌និងវិន័យ គន្លងព្រះ ពុទ្ធសាសនាឲ្យបានល្អ។

សូមសម្តេចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសាធារណជនទាំងអស់ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ឧត្តមសេនីយ៍ទោ ប៊ន សំអាត ៕

អត្ថបទដែលជាប់ទាក់ទង