**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ


ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១,៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពាក់ព័ន្ធដល់បញ្ហាសេវាសុខភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យនៅស្រុកកោះធំ ខេត្តកណ្តាល នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកំពុងតែទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការដូចជា៖ ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា បញ្ហាជំងឺលើសឈាម (លើសម្ពាធឈាម) និងជំងឺទឹកនោមផ្អែម មួយរយៈចុងក្រោយនេះ កត់សម្គាល់ឃើញថា ជំងឺទាំងពីរនេះ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់នៅកម្ពុជា មិនត្រឹមតែនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទស្រុកស្រែនោះទេ។

ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ចំពោះមូលហេតុចម្បងដែលនាំឱ្យកើតមានជំងឺដ៏ពេញនិយមទាំងពីរនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញពន្យល់ថា បណ្តាលមកពីកត្តាហូបចុក ឬរបបអាហារប្រចាំថ្ងៃសំខាន់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះអ្នកកើតជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាពជាច្រើន រហូតបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់អាយុជីវិត ដូចជា៖ បង្កជាជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង ជំងឺខ្សោយតំរងនោម ជំងឺងងឹតភ្នែក ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។ល។ និង។ល។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ ស.ស.យ.ក. ស្រុក រដ្ឋបាលស្រុកពាមជរ ជាពិសេសក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាការឆ្លុះបញ្ចាំងឱ្យនូវស្មារតីសាមគ្គីភាព និងសង្គហភាពនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាព ឱ្យបានជាប្រចាំ។ ត្រូវរក្សាឱ្យបាននូវក្បួនអនាម័យដែលក្រសួងសុខាភិបាល បានណែនាំគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានគ្រប់ពេលវេលា និងជួយអប់រំ រំលឹកទៅដល់កូនចៅឱ្យខិតខំរៀនសូត្រ ព្រមទាំងចៀសឱ្យឆ្ងាយគ្រឿងញៀន និងល្បែងទាំងឡាយដែលនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង