ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យលើសំណើរបស់លោក យិន គារ សុំធ្វើតេស្តគ្រឿងញៀនឡើងវិញ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យលើសំណើរបស់លោក យិន គារ សុំធ្វើតេស្តគ្រឿងញៀនឡើងវិញ ។
សូមជម្រាបថា លោក យិន គារ ត្រូវបានទម្លាក់ឋានន្តរស័ក្តិពី ផ្កាយ៣ មកជា ពលបាលត្រី (មន្ត្រីនគរបាលកម្រិតទាបបំផុត) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

