**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ការងារប្រទាក់ក្រឡា ពាក់ព័ន្ធ ស្ទើរគ្រប់ទិដ្ឋភាពសង្គម។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់លើកឡើងបែបនេះក្នុងធិធីបិទវគ្គហ្វឹកហ្វឺនពន្លត់អគ្គីភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការប្រតិបត្តិការរុករក ដល់កង និងសង្គ្រោះមហន្តរាយ របស់កងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចលេខ៧០ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនេះ នៅតែបន្តពង្រឹង និងអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ និង តម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងការបន្តរក្សា និងបង្កើតភាពធន់ទៅនឹងគ្រោះមហន្តរាយ ដើម្បី ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសហគមន៍។

នាយឧត្តមសេនីយ៍ បានគាំទ្រទាំងស្រុងគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះ ផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែក ស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ គ្រោះថ្នាក់ ចរាចរណ៍ ការដោះមីនរំដោះដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា ប្រទេសកម្ពុជា មិនខុសពីបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុដូចជាការកើនកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខ សញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺរាតត្បាត គ្រោះអគ្គីភ័យ គ្រោះថ្នាក់ ចរាចរណ៍ គ្រោះបាក់រលំអគារ និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ បានផ្តាច់អាយុជីវិតមនុស្ស និងខូចខាត ទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថាការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ការងារប្រទាក់ក្រឡា ពាក់ព័ន្ធ ស្ទើរគ្រប់ទិដ្ឋភាពសង្គម ដូចនេះមិនថាវិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន និងកងទ័ព មានភារកិច្ចចូលរួមដោយចំណែកដោយផ្ទាល់ ឬប្រយោល ទៅក្នុងការបង្ការ កាត់បន្ថយ ការសង្គ្រោះ និងស្តារឡើងវិញ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកជើងគោកម្ពុជាមិនត្រឹមតែជា កម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងស្នូលយ៉ាងរឹងមាំ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ក្នុងការសង្គ្រោះគ្រោះមហន្តរាយនានា។

ក្នុងនាម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះ លោក គីយូស៊ី ម៉ាសៃ និង ក្រុមគ្រូបង្គោល នៃអង្គការ JPR ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីរបស់យើង នាពេលនេះ។ តាមរយៈលោក គីយូស៊ី ម៉ាសៃ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំនូវអំណរគុណជូនរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ និងការហ្វឹកហ្វឺន ក្នុងការសង្គ្រោះប្រជាជនគ្រោះមហន្តរាយនានា ដូចជា ការសង្គ្រោះក្នុងគ្រោះថ្នាក់បាក់រលំអគារ សង្គ្រោះប្រជាជនរងគ្រោះដោយសារទឹកជំនន់ អគ្គិភ័យ និង សង្គ្រោះប្រជាជនដែលមានគ្រោះថ្នាក់នានា។ គួរជាទីមោទនបំផុត ដែលអង្គការ JPR និងកងអនុសេនាធំសង្គ្រោះបន្ទាន់៧១១ បានចាប់ផ្តើមពី កម្លាំងហ្វឹកហ្វឺន ទៅជាកម្លាំងស្នូលក្នុងការអនុវត្តការងារប្រចាំថ្ងៃដើម្បីជួយសង្គ្រោះប្រជាជន ហើយបច្ចុប្បន្ន ក៏បានប្រែក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីបន្តក្នុងការចែករំលែកពុទ្ធិ និងបទពិសោធន៍នានាលើ ជំនាញឯកទេសសង្គ្រោះបន្ទាន់-សង្គ្រោះអគ្គិភ័យ ដល់ស្ថាប័នផ្សេងៗ ទៀតផងដែរ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយនានា និងត្រូវ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល បង្កអស្ថិរភាពសង្គម។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូច លេខ ៧០ ដែលបានខិតខំប្រឹងប្រែងប្រកបដោយវិរភាពអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ចសង្គ្រោះប្រជាពលរដ្ឋ និងបានបន្តក្នុងការចែករំលែកពុទ្ធិ និងបទពិសោធន៍នានាលើជំនាញឯកទេសសង្គ្រោះបន្ទាន់-សង្គ្រោះអគ្គិភ័យ ដល់ស្ថាប័នផ្សេងៗទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង