**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អាជ្ញាធរ ផ្សព្វផ្សាយ​អប់រំណែនាំដល់សិស្សានុសិស្ស​ និងសហគមន៍​លើប្រធានបទ​ “គ្រឿងញៀន​ ច្បាប់ចរាចរណ៍​ និងក្មេងទំនើង” ជូនសិស្សានុសិស្សនៃវិទ្យាល័យស្វាយចេក

ភ្នំពេញ៖ សិស្សានុសិស្សប្រមាណជាង១.៤៤៩នាក់ នៃវិទ្យាល័យស្វាយចេក ឃុំរលួស ស្រុកស្វាយចេក ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បាន​រៀបចំ​ពិធីផ្សព្វផ្សាយ​ អប់រំ​ ណែនាំដល់សិស្សានុសិស្ស​ និងសហគមន៍​ លើប្រធានបទ​ “គ្រឿងញៀន​ ច្បាប់ចរាចរណ៍​ និងក្មេងទំនើង”” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីផ្សព្វផ្សាយ​អប់រំនាឱកាសនោះផងដែរគណៈអធិបតីក៏បានឲ្យដែលបានសិស្សានុសិស្សចូលរួមនិងបានលើកឡើងនូវសំណួរជាច្រើន ដើម្បីឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញបានឡើងធ្វើការបកស្រាយពីបញ្ហាគ្រឿងញៀនផងដែរ។

លោក​ យឹម​ សំណាង​ អភអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា​៖ គ្រឿងញៀន​ គឺជាបញ្ហាដ៏ស្មុគស្មាញ​ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​ របស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគ្រឿងញៀន​ ព្រមទាំងបានដាក់ចេញនូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណី​ជួញដូរ​ រក្សា​ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស​។

លោកបន្តថា​៖ ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សីត្រូវចូលរួមឱ្យបានផុសផុល​ នូវយុទ្ធនាការលុបបំបាត់ការ ជួញដូរ​ រក្សា​ និងប្រើប្រាស់គ្រឿងញៀន​ នៅក្នុងមូលដ្ឋានដោយផ្តើមចេញពីយើងទាំងអស់គ្នា។ ជាពិសេសក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ​ រក្សា​ និងប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យើង​ ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន​ ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា​។ ជាមួយគ្នានេះក្នុងនាមយើងជាសិស្សានុសិស្ស​ យើងត្រូវជៀសឱ្យឆ្ងាយគ្រឿងញៀន​ និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន​ និងច្បាប់ចរាចរណ៍​ ទៅដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ សហគមន៍​ គាត់បានយល់ជ្រាប​ និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរនិងចរាចរណ៍គ្រឿងញៀន​ និងគោរពច្បាប់ចរាចរឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង