****បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ការចូលរួមពីពលរដ្ឋសម្អាតបានផ្ទះមួយ បឹងមួយ ភូមិមួយ គ្មានគ្រឿងញៀន យើងនឹងឈានឆ្ពោះទៅសម្អាតបានប្រទេសមួយទាំងមូលពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមពីប្រជាពលរដ្ឋសម្អាតបានផ្ទះមួយ បឹងមួយ ភូមិមួយ គ្មានគ្រឿងញៀន យើងនឹងឈានឆ្ពោះទៅសម្អាត បានប្រទេសមួយទាំងមូលពីបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់០០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីគោលការណ៍ណែនាំទាំង៦ចំណុច ដែលបានដាក់ចេញដោយសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការងារផ្សព្វផ្សាយ អប់រំ យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការទប់ស្កាត់ការកែឆ្នៃផលិតគ្រឿងញៀន ការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសម្រេចបានជោគជ័យនូវការឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកយកប្រសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងមកថា ការចូលរួមពីប្រជាពលរដ្ឋលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាចូលរួមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត «សម្អាតចកចេញពីបឹង» ព្រោះថាការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីប្រជាពលរដ្ឋម្នាក់ ក្រុមគ្រួសារមួយនឹងធ្វើឱ្យគ្រួសារគាត់ និងសហគមន៍គាត់គ្មានគ្រឿងញៀន ហើយការសម្អាតបានផ្ទះមួយ បឹងមួយយើង នឹងឈានឆ្ពោះទៅសម្អាតបានបឹងទាំងមូលកសាងបានប្រទេសជាតិទាំងមូល ចៀសចាកផុតបានពីការប៉ះពាល់ និងការគំរាមកំហែងពីបញ្ហាគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសកម្មភាពឲ្យបានផុលផុសក្នុងការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទ Hotline ១២៣៣ និងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទ App របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានព័ត៌មានទូទៅពីគ្រឿងញៀន ការអប់រំ ការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង