**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រដ្ឋមន្ត្រីក្រសួងការងារ៖ ការជ្រើសរើសបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរបស់វិទ្យាស្ថានប៉េ អេស អឺ (PSE) ជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។

ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញថា ជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសាកសមបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សា ឱ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់វិទ្យាស្ថានប៉េ អេស អឺ មានទស្សនៈវិស័យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដោយបានកំណត់ទិសដៅជាអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញ ហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការក្នុងគោលបំណងប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់យុវជនដែលកំពុងសិក្សា និងជាអតីតសិស្ស និស្សិតនៅវិទ្យាស្ថានប៉េ អេស អឺ ទាំងអស់ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈជាស្ពានចម្លងសម្រាប់អនាគត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយផ្សេងទៀតដែលមានរយៈពេលខ្លី មានជំនាញលឿនដែលអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាពបត់បែនដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង