**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ទំនាស់ពាក្យសំដីបន្តិចន្តួចសោះបានធ្វើឱ្យបុរសម្នាក់រងរបួសនិងពីរនាក់ក្លាយជាជនសង័្សយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង ៥០ នាទី មានករណីហិ-ង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស(ប្រើប្រាស់ដំ-ប-ង កើតឡើង ០១ លើក នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជន​សង្ស័​យចំនួន ០២ នាក់ឈ្មោះ ស៊ី សុផា ភេទប្រុស អាយុ– ឆ្នាំ មុខជារបរកម្មករនិងឈ្មោះ វ៉េត សាវៀត ភេទប្រុ​ស អាយុ ៣១ ឆ្នាំ មុខរបរជា កម្មករ ទាំង០២នាក់ រស់នៅ​ភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះ ឈ្មោះ សុត វើន ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុភ្នំព្រឹក ខេត្តបាត់​ដំបង មុខរបរ ជាកម្មករ ដូចគ្នាបណ្តាលឱ្យរងបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកសំពៅលូន។

ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារាំង ជាអធិ​ការនគរបាលស្រុក និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ខាងលើនិងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។

ក្រោយពេលសាកសួររួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួក ខ្លួន ពិតជាបានធ្វើស​កម្មភាព ប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសម្តី នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមីនាឆ្នាំ២០២៤ ។

វត្ថុតាងដកហូត៖
១-ដំបងឈើប្រវែងសរុប ៩៦ សង់ទីម៉ែត្រ ទំហំប៉ុន ៨ សង់ទីម៉ែត្រ ចំនួន ០១ ដើម ។
២-បំណែកកំណាត់ឬស្សីចំនួន ០៣ កំណាត់ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង