**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​

អតីតគ្រូកីឡាប្រដាល់ដ៏ល្បីប្រចាំខេត្តបន្ទាយមានជ័យម្នាក់ ធ្លាក់ខ្លួនបបក់ត្រីចិញ្ចឹមជីវិត អំពាវនាវរកសប្បុរសជនឲ្យជួយបើកក្លឹបជាថ្មីឡើងវិញ ដើម្បីផ្ទេរក្បាច់គុនឲ្យក្មេងជំនាន់ក្រោយ

ភ្នំពេញ៖ គ្រូប្រដាល់ព្រឹទ្ធាចារ្យកីឡាករជើងចាស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ធ្លាប់ធ្វើជាគ្រូបង្ហាត់បង្រៀនកីឡាប្រដាល់ និងជាប្រធានជាសមាគមកីឡាប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យដំបូងគេ ដែលបានបណ្ដុះបណ្ដាល កូនសិស្សដែលពេលបច្ចុប្បន្នកូនសិស្សរបស់លោកទទួលបានភាពជោគជ័យខ្លះបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនខ្លះជាមន្ត្រីរាជការរហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសផងនោះ ផ្ទុយពីជីវិតរបស់លោកគ្រូដោយសារស្រឡាញ់វិស័យកីឡា និងចិញ្ចឹមកូនសិស្សច្រើនពេកហើយនៅពេលនោះតម្លៃខ្លួន របស់កីឡាមិនសូវបានថ្លៃនិងមិនសូវមានទីផ្សារក្នុងការប្រកួតបណ្ដាលឲ្យលោកគ្រូធ្លាក់ខ្លួនក្រលក់ដីលក់ផ្ទះពេលនេះរូបលោកបានដើរ បបក់ត្រីចិញ្ចឹមប្រពន្ធយ៉ាងកំសត់វេទនានិងបានអំពាវនាវដល់អ្នកមានធនធានជួយបើកភ្លឹបប្រដាល់ឡើងវិញដើម្បីផ្ទេរក្បាច់គុណទៅឲ្យក្មេងជំនាន់ក្រោយ។

ថ្មីៗនេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុចអូតាកុចនៅក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងបានជួបធ្វើបទសម្ភាសន៍ជាមួយលោកគ្រូចាន់ពៅផ្ទាល់ លោកគ្រូចាន់ពៅបានរៀបរាប់ឲ្យដឹងថា៖ រូបលោកមានបងប្អូន៦ នាក់ ប្រុស៣នាក់ ស្រី៣នាក់ ក្នុងត្រកូលរកសិករដែលមានឪពុកឈ្មោះថែមខន ម្ដាយឈ្មោះ ស្វាត យឿន.ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ខេត្តបាត់ដំបង។

ដោយមាននិស្ស័យស្រឡាញ់កីឡាប្រដាល់ណាមួយលោកមានឪពុកមាឈ្មោះ ប៊ុន លី ដែលបានបើកក្លឹបកីឡាប្រដាល់ជាសមាគមកីឡាក្នុងខេត្តបាត់ដំបងមានលោកបានហាត់រៀនកីឡានិងបានឡើងសង្វៀនតាំងពីនៅវ័យក្មេងអាយុជាង ១០ឆ្នាំមកម្ល៉េះ ដោយឡើងប្រដាល់ដើម្បីយកប្រាក់ទៅសិក្សានៅសាលារៀន។រហូតបានជាប់ឌីប្លូម លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅក្នុងឆ្នាំ១៩៧០និងល្បីខ្លាំងក្នុងឆ្នាំ១៩៧៣និងបានជួបប្រកួតជាមួយនឹងកីឡាករកីឡាករកែវអើយ ដៃគូជាសារៈកីឡាករភុំ រី កីឡាករខាប់ភិននិងកីឡាករជាច្រើនទៀតនៅក្នុងជំនាន់នោះ។លោកក៏ធ្លាប់ឡើងទៅប្រកួតនៅប្រទេសថៃដូចជាក្នុងខេត្តជាប់ព្រំដែនរហូតដល់ទីក្រុងបាងកកសរុបជាង៣០ដងផងដែរ។ហើយការប្រកួតរបស់លោកបានធ្វើឱ្យកីឡាករថៃជាច្រើនរូបាក់ស្បាតនិងទទួលស្គាល់ក្បាច់គុនរបស់លោកដែលផ្ដួលកីឡាករទាំងនោះឲ្យចាញ់ខ្លះសន្លប់ខ្លះចាញ់ដោយពិន្ទុដោយសារតែស្នៀតប្រដាល់ពិសេសរបស់លោកគឺក្បាច់សេះហោះ ដែលភាគច្រើនគឺលោកលោតប្រើជង្គង់ និងពុះកែងពីលើ។សម្រាប់ការប្រកួតនៅប្រទេសថៃគឺលោកមិនដែលចាញ់នោះឡើយ។

ដោយសារតែមានការផ្លាស់ប្ដូរប្រទេសជាតិត្រូវធ្លាក់ក្នុងរបបខ្មែរក្រហមលោកគ្រូបានទៅរស់នៅឯខេត្តកំពង់ឆ្នាំងនិងខេត្តកំពត រហូតដល់ឆ្នាំ ១៩៧៩ លោកគ្រូបានវិលមករស់នៅទីក្រុងភ្នំពេញ លុះដល់ឆ្នាំ ១៩៨១ លោកគ្រូបានមកដល់ខេត្តបាត់ដំបង និងបានឆ្លងដែនទៅនៅជំរុំជាយដែនរហូតដល់ឆ្នាំ១៩៩៣ លោកក៏បានវិលមករស់នៅឯស្រុកកំណើតរបស់ប្រពន្ធនៅភូមិគោដ្ឋាន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាប់ផ្ដើមបើកសមាគមនិស្ស័យយុវកីឡាកីឡាប្រដាល់គឺក្នុងខេត្តបន្ទាយមានជ័យ តែម្ដងដោយបានទទួលសិស្សមានទាំងប្រុស និងស្រីជាច្រើននាក់។

លោកគ្រូបានបញ្ជាក់ថា៖ ក្រោយពីបានបើកក្លឹបកីឡាប្រដាល់បង្ហាត់បង្រៀនសិស្សពេលនោះនៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានទីផ្សារណាមួយតម្លៃខ្លួនកីឡាមិនទាន់បានថ្លៃផងលោកគ្រូ តស៊ូបង្ហាត់សិស្សរហូតដល់ឆ្នាំ២០២៣ ដោយអស់លទ្ធភាពសូម្បីតែចិញ្ចៀននិងខ្សែកប្រពន្ធក៏លោកគ្រូលក់អស់អស់ដែរដើម្បីយកមកមើលជំងឺកូនសិស្សក្រោយមកទៀតលោកគ្រូបានលក់ទាំងដីនិងផ្ទះទៀតផង។
សូមស្តាប់ការលើកឡើងរបស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ។

មកដល់បច្ចុប្បន្ននេះក្រោយពីបោះបង់អាជីពជាគ្រូបង្ហាត់កីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរជីវភាពលោកគ្រូកាន់តែលំបាកលំបិនដោយលោកគ្រូដើរបបក់ត្រីដើម្បីចិញ្ចឹមគ្រួសារជួនបានត្រីក៏បានអង្ករច្រកថ្នាំងតែបើមិនបានរកតែអង្កររច្រកឆ្នាំងក៏គ្មានដែរ៕

អត្ថបទដែលជាប់ទាក់ទង