នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវទេសចរជាង៤០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ប្រភពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២១០.៥ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង ៦:៣០នាទីព្រឹក មានចំនួនភ្ញៀវទេសចរសរុប ៤៦៣នាក់ ស្រី ២៣៥នាក់ មានចំនួន ២៤ សញ្ជាតិ និងនាវិកចំនួន ៤២២នាក់ ស្រី ១០០នាក់ ៤៦ សញ្ជាតិ។
ប្រភពបន្តថា ភ្ញៀវទេសចរភាគច្រើនជាងគេគឺ អាមេរិក ១៦៦នាក់ និង អូស្ដ្រាលី១២៥នាក់ ។ នាវាទេសចរណ៍នេះបានធ្វើដំណើមកពីប្រទេសវៀតណាម ចូលមកខេត្តព្រះសីហនុ ហើយនឹងចាកចេញទៅកាន់ប្រទេស ថៃ នៅយប់ថ្ងៃដដែលវេលាម៉ោង ២០:០០៕

