**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

មន្ត្រីជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដ្គុង្គម៉ែជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការបានដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដ្គុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលអមដំណើរដោយ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោកអនុប្រធានមន្ទីរ និងការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ការចុះវាយតម្លៃនេះមានគោលបំណង ដើម្បីចាត់ចំណាត់ថ្នាក់ភូមិ និងពិនិត្យវឌ្ឍនភាពនៃការរីកចម្រើនរបស់ភូមិ ព្រមទាំងស្វែងរកចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមឱ្យគ្រប់ជ្រុងជ្រាយ និងប្រកបដោយនិរន្តរភាព។

ជាលទ្ធផល ក្រុមការងារបានជ្រើសរើសសំណាកចំនួន ៣០គ្រួសារ/១៣៥គ្រួសារ ក្នុងនោះគ្រួសារត្រូវបែងចែកជា ៣ ប្រភេទ រួមមាន៖
-ប្រភេទទី១ ប្រជាជនដែលមានជីវភាពកម្រិតមធ្យម ចំនួន ២៦គ្រួសារ
-ប្រភេទទី២ ប្រជាជនដែលមានប័ណ្ណសមធម៌ កម្រិតក្រ១ មានចំនួន ២ គ្រួសារ
-ប្រភេទទី៣ ប្រជាជនដែលមានប័ណ្ណសមធម៌ កម្រិតក្រ២ មានចំនួន ២គ្រួសារ និងបានជួបសម្ភាសន៍ជាមួយ គ.អ.ភ ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ។

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តម អឿន ធារិទ្ធ និងលោក អៀង ដាំ បានអញ្ជើញចុះមើលសមិទ្ធផលផ្សេងៗនៅក្នុងភូមិមានដូចជា ផ្លូវបេតុងប្រវែង ២ ០០០ម៉ែត្រ ឃ្លាំងជីសហគមន៍ បង្គន់អនាម័យសាធារណៈ/គ្រួសារ និងប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងភូមិ ដែលជាសមិទ្ធផលគម្រោង “ការអភិវឌ្ឍជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី” ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមការសម្របសម្រួលការដឹកនាំអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទកន្លងមកកាលពីកំឡុងឆ្នាំ ២០១៤-២០១៨។

លើសពីនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានចុះមើលស្ថានភាពបរិស្ថានក្នុងភូមិទាំងមូល ដូចជាសួនដំណាំគ្រួសារ សូឡាបំភ្លឺផ្លូវ និងការទុកដាក់សម្រាម/កាកសំណល់ផ្សេងៗជាដើម៕

អត្ថបទដែលជាប់ទាក់ទង