**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន៖
ទី១. សូមថ្នាក់ដឹកនាំ និងសមាសភាព នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយចែករំលែកពេលវេលា ពី ១០% ទៅ១៥% នៃការងារស្នូលរបស់ខ្លួន ហើយមកបំពេញការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដើម្បីសម្រេចជោគជ័យតាមភារកិច្ច និងផែនការដែលបានកំណត់ ឈានទៅសម្រេចចក្ខុវិស័យ និងគោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ទី២. សូមអង្គភាពចំណុះក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ រៀបចំកម្មវិធីការងារប្រចាំខែនីមួយៗឱ្យបានច្បាស់លាស់ ដោយដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សា ហើយត្រូវខិតខំជំរុញការអនុវត្តឱ្យបានសម្រេចជោគជ័យ ព្រមទាំងធ្វើរបាយការណ៍ប្រចាំខែនីមួយៗតាមការកំណត់។

ទី៣. ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវមានរបបប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការប្រចាំខែ ត្រីមាស និងឆមាស ឱ្យបានទៀងទាត់។

ទី៤. សូមថ្នាក់ដឹកនាំ និងសមាសភាពក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាពទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា កៀរគយុវជន ឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ដើម្បីយុវជន និងសង្គមជាតិទាំងមូល។

ទី៥. សូមបន្តលើកកម្ពស់សកម្មភាពសង្ក្រាន្តឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅតាមគ្រឹះស្ថានសិក្សា ក្នុងន័យលើកទឹកចិត្តឱ្យយុវជនបានស្គាល់ និងបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរទៅតាមស្ថានភាព និងលទ្ធភាពនៃគ្រឹះស្ថានសិក្សានីមួយៗ ដោយបើកឱកាសឱ្យមានការចូលរួមសហការគាំទ្រពីវិស័យឯកជន ប៉ុន្តែមិនគួរអនុញ្ញាតឱ្យមានការដាក់តាំងបង្ហាញនូវផលិតផលគ្រឿងស្រវឹងនោះឡើយ។

ទី៦. សូមបន្តបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន តាមរយៈស្នើសុំកិច្ចសហការពីសមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមមាន ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាដើម។

ទី៧. សូមគ្រប់គ្រឹះស្ថានសិក្សាដែលជាសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តយកចិត្តទុកដាក់បញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់និស្សិតរបស់ខ្លួន ឱ្យបានញឹកញាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ពិសេសក្នុងចំណោមអ្នកប្រើប្រាស់ទោចក្រយានយន្ត។

ទី៨. សូមរៀបចំឱ្យមាននូវកម្មវិធីអប់រំសីលធម៌ សុជីវធម៌ ទំនាក់ទំនងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងបំណិនជីវិត អាចរស់នៅក្នុងសង្គមប្រកបដោយសេចក្តីសុខនិងមានវឌ្ឍនភាព វៀរចាកនូវអំពើអបាយមុខទាំងឡាយទាំងពួក៕

អត្ថបទដែលជាប់ទាក់ទង