**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ អន្តរសាសនាខេត្តព្រះសីហនុជាក្រុមគោលដៅអាទិភាពមួយអាចបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនដល់សហគមន៍

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា អន្តរសាសនាខេត្តព្រះសីហនុជាក្រុមគោលដៅអាទិភាពមួយអាចបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនដល់សហគមន៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់អន្តរសាសនាខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងល្អរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តព្រះសីហនុ និងវិស័យសាសនា ដើម្បីផ្តល់ឱកាសឱ្យវិស័យសាសនាអាចចូលរួមការងារសង្គមពិសេសការងារផ្សព្វផ្សាយព័ត៌មានពិតពីបញ្ហាគ្រឿងញៀនដល់បរិស័ទរបស់ខ្លួន។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់គ្រប់សាសនាដែលបានបញ្ជូនតំណាងជាព្រះសង្ឃ ជាអ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ និងក្រុមជំនុំ មកចូលរួមសិក្សាស្វែងយល់ ចាប់យកចំណេះដឹង ការចែករម្លែកបទពិសោធន៍ពីសិក្ខាសាលាក្នុងគោលបំណងរួមគ្នាជួយសហគមន៍យើងឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀនដែលជាដើមចមនៃបទល្មើសផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដោយបានដាក់ការងារនេះនៅមុំទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រៅពីយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តដាក់ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បទបញ្ជា វិធានការដ៏ម៉ឺងម៉ាត់សំដៅពង្រឹងប្រសិទ្ធភាពការងារផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា វិធានការផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋជាការងារអាទិភាពដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន វិស័យសាសនាត្រូវចូលរួមសកម្មភាពផ្សព្វផ្សាយ អប់រំ ហើយសិក្ខាសាលាផ្តល់ចំណេះដឹងដល់ព្រះសង្ឃ អ៊ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំមកពីអន្តរសាសនានាពេលនេះគឺពិតជាអាចជួយឱ្យការងារនេះបានផ្សព្វផ្សាយផុលផុសរីកសុះសាយដល់សមាជិកក្នុងផ្ទះ និងសហគមន៍បានដឹងនឹងអាចចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិអ្នកភូមិខ្ញុំនឹងគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន”។

បើតាម លោកឧត្តមសេនីយ៍ត្រី យិន យឿត បានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង