**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត**ក្រុមហ៊ុន Dunamu មានចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ**វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២បានបញ្ចប់ដោយជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា៖ គ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daewoo E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្ដម សក់ សេដ្ឋា លើកទឹកឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីបក្សប្រជាជន បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ គាំទ្រនិងចូលរួមបោះឆ្នោត ដើម្បីបក្សប្រជាជន បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន**ឯកឧត្ដម សក់ សេដ្ឋា៖ ឈរលើមូលដ្ឋាន នៃជោគជ័យក្នុងការបោះឆ្នោតជាតិ លើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់បក្សប្រជាជន រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃ Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា វាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីបក្សប្រជាជនទូទាំងស្រុកបវេល ដែលយកអស់កំលាំងកាយ ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់

សម្តេចធិបតី៖ មន្ត្រីកសិកម្ម ដែលបញ្ជូនទៅខេត្ត-ស្រុក និងឃុំ គឺត្រូវនៅទីនោះ ដើម្បីជួយប្រជាកសិករ

ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មន្ត្រីកសិកម្ម ដែលត្រូវបានរដ្ឋាភិបាល បញ្ជូនទៅខេត្ត-ស្រុក និងឃុំ គឺត្រូវនៅទីនោះ ដើម្បីចាំជួយដល់ប្រជាកសិករ។

សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ពង្រាយមន្ដ្រី បច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ព្រោះកសិករត្រូវការបច្ចេកវិទ្យា ដើម្បីធ្វើការប្រកួតប្រជែង ចឹងត្រូវការ អ្នកបច្ចេកទេសនៅជាមួយ។ សម្ដេចបានឲ្យដឹងថា កន្លងទៅកន្លែងខ្លះ មានអង្គការខ្លះជួយ ប៉ុន្ដែអត់គ្រប់ ចឹងបានសម្ដេចតេជោ ត្រូវរុញដល់គ្រប់ឃុំសង្កាត់ ដែលមានកសិកម្ម។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតាមជនបទ ឬមួយក៏នៅខេត្ដផ្សេងៗ កសិកម្មមិនមែនសំដៅតែស្រូវ-អង្ករនោះទេ សូម្បីតែតំបន់នៅជុំវិញភ្នំពេញ ដែលបង្កើតជាខ្សែក្រវ៉ាត់បៃតង គឺជំរុញឲ្យខ្សែក្រវ៉ាត់បៃតងនេះដាំកសិផល ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ជាជាងយកបន្លែនាំចូល ដែលនេះគឺជាគោលនយោបាយ របស់រដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាល បានប្រឡងរើសមន្ដ្រីចំនួន២៥០នាក់ ពង្រាយនៅ៨៧ស្រុក ហើយគ្រោងប្រឡងរើសមន្ដ្រីចំនួន៨០០នាក់ទៀត សម្រាប់៨០០ឃុំ-សង្កាត់ នៅជំហានទី២ នៅក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដែលរើសឲ្យចំគោលដៅ រើសឲ្យមានតម្លាភាព យុត្ដិធម៌ រើសឲ្យចំមនុស្ស ដែលមានឆន្ទៈទៅធ្វើការ ហើយដាក់ទៅមូលដ្ឋាន។

សូមជម្រាបថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ១,៦០០នាក់ ដែលចែកចេញជា៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ដែលបានជ្រើសរើស និងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺជាសមិទ្ធផល នៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការរៀបចំការប្រឡង ឈរលើគោលការណ៍គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយការប្រឡងជាលើកដំបូង សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះទៀតសោត ទទួលបានការសាទរ និងកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានមហាជន៕

អត្ថបទដែលជាប់ទាក់ទង