**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

បាក់ស្រុតច្រាំងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈក្រុមហ៊ុននឹងបន្តសិក្សាលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ

ភ្នំពេញ៖ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង និងជាចាស់ព្រឹទ្ធាចារ្យមួយរូបនៅក្រុងបាត់ដំបង លោក លោក សុង ស៊ើង បានបញ្ជាក់ថា ករណីបាក់ស្រុតច្រាំងស្ទឹងសង្កែក្នុងភូមិសាស្រ្តក្រុងបាត់ដំបងមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ខណៈច្រាំងស្ទឹងដែលប្រាក់ស្រុតនេះស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុន ដូចនេះក្រុមហ៊ុននឹងបន្តសិក្សាលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានសាងសង់ច្រាំងស្ទឹងសង្កែនេះឡើងក្នុងគោលបំណងដើម្បីការពារការបាក់ស្រុតផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក សុង ស៊ើង បានពន្យល់ថា ករណីបាក់ស្រុតនៅទីតាំងមួយចំនួនតាមបណ្ដោយដងស្ទឹងសង្កែតែងតែកើតឡើងជាបន្តបន្ទាប់នៅពេលទឹកស្ទឹងសង្កែស្រកចុះ ដោយសារតំបន់ទាំងនោះភាគច្រើនជាដៃព្រែកពីអតីតកាល ខណៈការបាក់ស្រុតនេះអាចជួសជុលឡើងវិញបានមិនបង្កផលប៉ះពាល់នោះទេ។

លោក សុង ស៊ើង បានបន្តថា ទីក្រុងបាត់ដំបងជាទីក្រុងអភិរក្ស ដោយអភិបាលខេត្តពីមួយជំនាន់ទៅមួយជំនាន់ គឺមានការអភិវឌ្ឃន៍បន្តិចម្ដងៗ ហើយនៅក្នុងដំណាក់កាលដែលឯកឧត្ដម សុខ លូ ជាអភិបាលខេត្តបានរៀបចំដើម្បីទាក់ទាញទេសចរនៅក្នុងខេត្ត មានដូចជាការរៀបចំច្រាំង សោភណ្ឌភាពនៅក្នុងក្រុង និងបន្តិចទៀត និងមានការរៀបចំដាំដើមឈើ រៀបចំចំណីផ្លូវ ផ្លូវដើរ ផ្ឡូវថ្មើរជើងជាដើម។

បើយោងតាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្ដាយដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច ពិនិត្យឃើញថាច្រាំងស្ទឹងដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុនបានខិតខំធ្វើការកសាង យ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។

រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់បន្ថែមថា ច្រាំងស្ទឹងដែលបាក់ស្រុតនេះស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្ត នឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញនៅពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង