**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចដោយសារតែកត្តាភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចដោយសារតែកត្តាភូមិសាស្ត្រនយោបាយ ខណ្ឌចែកកម្ពុជា-ម៉ាឡេស៊ី ដោយមហាសមុទ្រចិន។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា៖ ជាការពិតការដោះដូរពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី គិតជាទឹកប្រាក់កើនដល់ប្រមាណប្រហែលតែជាង ៦០០លានដុល្លារតែប៉ុណ្ណោះ នៅឆ្នាំ២០២២ ជាការប្រៀបធៀបនៅក្នុងការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ គិតជាទឹកប្រាក់កើនដល់ជិត ៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដូចគ្នា។ ម្ល៉េះហើយនេះជាការពិតប្រកែកមិនបាន ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំតូចនៅឡើយ។ ហេតុអ្វី? ម្យ៉ាងកម្លាំងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មិនទាន់ស៊ីសង្វាក់គ្នាល្អ ហើយជាក់ស្ដែងសេដ្ឋកិច្ចម៉ាឡេស៊ី ឧទាហរណ៍ ពឹងផ្អែកពិសេសលើការនាំចេញ ប្រេងដូង និងគ្រឿងអេឡនិកត្រូនិក រីឯកម្ពុជានៅបន្តពឹងផ្អែកលើវិស័យកសិកម្ម និងឧស្សាកម្មកាត់ដេរជាពិសេស។

ម្ល៉េះហើយការដោះដូរពាណិជ្ជកម្មការ កម្ពុជា-ម៉ាឡេស៊ី ស៊ីសង្វាក់គ្នាតិចតួចនៅឡើយ ដូចជាការមានការទិញអង្ករ កំណាត់បន្តិចបន្តួច ប្រេងចំរាញ់ និងកៅស៊ូរ។ល។ ម្យ៉ាងទៀតពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចនៅឡើយ ពីព្រោះកត្តាភូមិសាស្រ្តបើប្រៀបធៀបជាមួយថៃ និងវៀតណាម ម៉ាឡេស៊ីនៅឆ្ងាយពីកម្ពុជា ខណ្ឌដោយសមុទ្រចិនខាងត្បូង ធ្វើឲ្យការដឹកជញ្ជូនអាចមានតម្លៃថ្លៃ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០មក ក៏ចូលរួមក្នុងបញ្ហានេះដែរ ពីព្រោះវាប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងចំណូលភ្ញៀវទេចរពីកម្ពុជា ទៅម៉ាឡេស៊ី ឬពីម៉ាឡេស៊ី មកកម្ពុជា។

ការថ្លែងរបស់ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី នារាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ តបតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងបានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំដដែល ៕

អត្ថបទដែលជាប់ទាក់ទង