**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ សេវាករអគ្គិសនី នៅតែវិនិយោគបន្តទៀត ប៉ុន្តែត្រូវអនុវត្តតាមគោលនយោបាយ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តបង្កើតឱកាសដល់សេវាករអគ្គិសនីក្នុងការផ្ដល់សេវាកម្មអគ្គិសនីបន្តទៀត ប៉ុន្តែបន្ទាប់ពីបានទទួលសិទ្ធិវិនិយោគហើយ សេវាករក៏ត្រូវមានកាតព្វកិច្ចអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ សូម្បីអគ្គិសនីកម្ពុជា (EDC) ក៏ត្រូវអនុវត្តដូចគ្នា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអគ្គិសនីជនបទ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ដឺ ព្រីមៀរ សិនធឺ សែនសុខ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបង្កើតឱកាសដល់សេវាករអគ្គិសនីក្នុងការរួមចំណែកវិនិយោគលើការផ្ដល់សេវាកម្មអគ្គិសនីនៅប្រទេសកម្ពុជាបន្តទៅទៀត ពោលគឺមិនធ្វើជាតូបនីយកម្មអគ្គិសនីនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា បន្ទាប់ពីបានទទួលសិទ្ធិវិនិយោគហើយ សេវាករក៏ត្រូវមានកាតព្វកិច្ចអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ សូម្បីអគ្គិសនីកម្ពុជា (EDC) ក៏ត្រូវអនុវត្តដូចគ្នា ដូចជា ថ្លៃអគ្គិសនីត្រូវអនុវត្តតាមបញ្ជីនិងកញ្ចប់ថ្លៃរបស់អាជ្ញាធរអគ្គិសនី ដែលជាអាជ្ញាធរឯករាជ្យក្រោមច្បាប់ក្នុងការកំណត់ថ្លៃលក់អគ្គិសនី ពោលទាំងអគ្គិសនីកម្ពុជា (EDC) និងសេវាករអគ្គិសនីត្រូវអនុវត្តឱ្យបានត្រឹមត្រូវដូចគ្នា មិនអាចយកថ្លៃជាងការកំណត់ថ្លៃរបស់អាជ្ញាធរអគ្គិសនីបានឡើយ។ លក្ខខណ្ឌនិងថ្លៃសេវាកម្មតភ្ជាប់បណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋ ក៏ដូចគ្នាដែរ គឺអនុវត្តតាមច្បាប់តែមួយ ហើយប្រសិនបើអគ្គិសនីកម្ពុជា (EDC) និងសេវាករអគ្គិសនីឯកជនអនុវត្តខុសគោលការណ៍ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ រាជរដ្ឋាភិបាលក៏មានតែការលើកទឹកចិត្តបន្ថែមទៀតតាមរយៈការបង្កើតឱកាសផ្សេងៗទៀត ដើម្បីឱ្យអ្នកវិនិយោគក្នុងប្រទេសអាចមានលទ្ធភាពពង្រីកការវិនិយោគបន្ថែម សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបន្តការរីកចម្រើនទៅមុខ ពិសេសគឺពង្រឹងនិងពង្រីកបណ្ដាញអគ្គិសនីរបស់ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា អគ្គិសនីកម្ពុជា (EDC) និងបណ្ដាសេវាករអគ្គិសនី គឺជាដៃឆ្វេងដៃស្ដាំដែលត្រូវការគ្នាទៅវិញទៅមក ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋ និងជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល។

ជាមួយគ្នានោះ លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ បានឱ្យដឹងថា បច្ចុប្បន្នមានសេវាករអគ្គិសនីកំពុងដំណើការអាជីវកម្មចំនួន៤២៧អាជ្ញាបណ្ណនៅទូទាំងប្រទេស ហើយសមាគមអគ្គិសនីជនបទតែងតែចែករំលែកព័ត៌មាននានាដល់គ្រប់សេវាករទាំងអស់ ទាំងសេវាករជាសមាជិក និងមិនទាន់ជាសមាជិក។

លោកប្រធាន បានបន្តថា សមាគមអគ្គិសនីជនបទមានទិសដៅជំរុញការយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពថាមពល និងការផ្ដល់សេវាដល់អ្នកប្រើប្រាស់ ពិសេសគឺធានាការអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាឱ្យរីកលូតលាស់បន្តទៅទៀត ៕  

អត្ថបទដែលជាប់ទាក់ទង