ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់អំពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ។
១.បង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់ ៖ បង្គោលសញ្ញានេះ ប្រើសម្រាប់ផ្តល់ដំណឹងឱ្យអ្នកបើកបរប្រុងប្រយ័ត្ន មានរថភ្លើងឆ្លងកាត់នៅ ១០០មែត្រខាងមុខ។
២.សញ្ញាមានរថភ្លើងឆ្លងកាត់ (មានរបាំង)៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ ដោយមានរបាំងការពារ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា ៕