**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូប ព្រះរាជសមិទ្ធផល សម្តេចឪ សម្តេចម៉ែ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ដល់បងប្អូន សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ប្រធានមណ្ឌលសុខភាព នាយកសាលា អាជ្ញាធរឃុំស្រុក តំណាងឲ្យគ្រប់សមាសភាពនៅឯមូលដ្ឋានខេត្តទាំង៤ មានខេត្តស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ២៧នាក់ បានចូលក្រាបថ្វាយបង្គំគាល់ទទួលយកនូវព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែ មានអគារមណ្ឌលសុខភាព អគារសិក្សា ផ្លូវលំ និងស្រះទឹក ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរយៈពិព័រណ៍សមិទ្ធផលរូបភាពរបស់ក្រុមសម្តេចឪ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្រ្តីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង បានយាង និងអញ្ជើញចូលរួមដង្ហែតាមព្រះរាជសកម្មភាពសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះផងដែរ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរ មកពីខេត្តស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ នៅពេលនេះ គឺជាភ័ព្វព្រេងសំណាង ដ៏ខ្ពង់ខ្ពស់ សម្រាប់បងប្អូនគ្រប់រូប ដែលមានឱកាសបានក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ថ្វាយនូវសេចក្តីគោរពនឹករលឹកក្នុងមនោចេតនាគោរពអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាន នូវមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងកាត់ខ្សែបូរជាបន្តបន្ទាប់ជានិមិត្តរូបនៃព្រះរាជពិធីសម្ពោធដោយ រូបភាពនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចឪ សម្តេចម៉ែ មានស្តូបព្រះបរមឆាយាលក្ខ័ព្រះករុណា ព្រះបរមរតនកោដ្ឋ, មណ្ឌលសុខភាពព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ, សាលាបឋមសិក្សាព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង, វិទ្យាល័យព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ តុំ ស្ថិតក្នុងសង្កាត់រក្រៅ ក្រុងដូនកែវ ខេត្តតាកែវ, ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ប្រវែង ៣ពាន់ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងស្រះទឹក១កន្លែង មានទំហំបណ្តោយ ១០០ម ទទឹង ៧៥ម ជម្រៅ៣ម នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ព្រះរាជសមិទ្ធិផលទាំង៤កន្លែងខាងលើ មានតម្លៃសរុប ១១ ០៩២ ៨១៣ ២៥០ រៀល ស្មើនឹង ២ ៧៧៣ ២០៣ ដុល្លារសហរដ្ឋអាមេរិក។

ព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចឪ សម្តេចម៉ែទាំង៤កន្លែងនេះ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទូតជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទានជាឧត្តមប្រយោជន៍របស់ប្រជារាស្ត្រ ពិសេសសិស្សានុសិស្សនៅក្នុងខេត្តទាំង៤ បានប្រើប្រាស់ក្នុងការទទួលយកចំណេះដឹង ដើម្បីប្រែក្លាយទៅជាពលរដ្ឋដ៏ប្រសើរ ប្រកបដោយចំណេះដឹង និងសីលធម៌ខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិយើងនៅពេលអនាគត។

ព្រះរាជសកម្មភាពដ៏ថ្លៃថ្លានេះ គឺបានបង្ហាញអំពីព្រះរាជហប្ញទ័យដ៏ខ្ពង់ខ្ពស់ថែមទៀត នៃ សម្តេចព្រះមហក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានគោរពដង្ហែតាមព្រះរាជគំរូវិរភាពដ៏ឧដុង្គឧត្តម របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ថ្លៃថ្លាជាបន្តបន្ទាប់ ដើម្បីជាឧត្តមប្រយោជន៍នៃការជួយសង្គ្រោះអាយុជីវិត ការថែបំប៉នសុខភាពប្រជារាស្ត្រទូទៅ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ អោយមានសុខភាពមាំមួន ព្រោះថាសុខភាពគឺជាកត្តាសំខាន់ចាំបាច់បំផុត ប្រសិនបើយើងមានសុខភាពល្អ និងអាចសម្រេចទទួលបានជោគជ័យនូវគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង