Pa Fido បើករថយន្តសេរីទំនើប បុកបុរសជិះម៉ូតូម្នាក់ស្លាប់ នៅផ្លូវសហព័ន្ធរុស្ស៊ី ហើយព្យាយាមបើករត់គេច

ភ្នំពេញ៖ តារាល្បីក្នុងបណ្ដាញសង្គម ឈ្មោះ Pa Fido បាន បើករថយន្ត ទ្បាំបូគីនី ពណ៌លឿង ស្លាកលេខ កម្ពុជា F . R. 999 តម្លៃរាប់លានដុល្លារបុកម៉ូតូទ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវសហព័ន្ធរុស្ស៊ីក្បែរផ្សារពោធិចិនតុង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបុក Pa Fido បានព្យាយាមបើករថយន្តរត់ទៅដល់ប្រទ្បាយលូរក្បែរផ្លូវសេះស ក៏ហៅរថយន្តស៊េរីទំនើប១គ្រឿងទៀតម៉ាក BMW គោលបំណងមករំដោះខ្លួនចេញទៅ ប៉ុន្តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន នៅវេលាម៉ោង០១.០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនបង្កដែលមានគ្នាចំនួន៣នាក់ យកទៅសាកសួរដើម្បីបន្តតាមនីតិវិធីច្បាប់៕

