**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅធំ គឺមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅធំ គឺមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្សព្វផ្សាយផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ ហើយគោលដៅបន្ដទៀតនោះ ខិតខំប្តេជ្ញាធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាក្លាយជា ប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកត់សម្គាល់ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលពិភាក្សានៃក្រុមទាំង៥របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ យើងពិតជាបានទទួលយកនូវទស្សទានដ៏ល្អៗ ជាច្រើន បន្ថែមទៀត ដើម្បីធ្វើជាត្រីវិស័យបង្ហាញផ្លូវ ឆ្ពោះទៅភាពជោគជ័យលើបេសកកម្ម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងជាធាតុចូលដ៏សំខាន់ សម្រាប់គោរពរាយការណ៍ ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតនារសៀលនេះ។

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿនបន្ដទៀតថា ស្ថានភាពគ្រឿងញៀននាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយដ៏គួរ ឲ្យព្រួយបារម្ភជាទីបំផុត ដែលវាបានក្លាយទៅជាបញ្ហារួម របស់សង្គមជាតិទាំងមូល ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬ ពណ៌សម្បុរនោះឡើយ។ ក្នុងន័យនេះ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន រហូតដល់ក្រុមគ្រួសារនីមួយៗ ត្រូវតែចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម ដែលទាមទារឲ្យមានការសហការទប់ស្កាត់ អប់រំ ក្រើនរំលឹក និង មានវិធានការតឹងរ៉ឹង និង ម៉ឺងម៉ាត់ ជាទីបំផុត។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះ ទើបសន្និបាតបានជ្រើសរើសប្រធានបទទាំង៥ ដើម្បីយកមកពិភាក្សា ដោយប្រធានបទទាំង៥នោះ ក៏បានឆ្លុះបញ្ចាំងពីគណៈកម្មការនីមួយៗ នៃគណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ដើម្បីឲ្យអង្គសន្និបាតទទួលបានធាតុចូលបន្ថែមទៀត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់នូវអនុសាសន៍ដឹកនាំបន្ថែមមួយចំនួនរួមមាន៖

១៖ ការងារផ្សព្វផ្សាយ និង អប់រំ៖ ចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តិថ្មីនេះ បានចាត់ទុក មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងន័យនេះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿនបានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការទទួលបន្ទុក ផ្សព្វផ្សាយអប់រំ ប្រធានត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្មគ្រឿងញៀននេះ ចលនាជាតិមួយ ដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា៖ ដូចជា វិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡា ជាដើម។

២៖ ការគ្រប់គ្រងសារធាតុញៀន និង គីមីផ្សំ៖ ស្នើរៀបចំនូវស្តង់ដា នីតិវិធីអនុវត្ត SOP ក្នុងគោលបំណង គ្រប់គ្រងឲ្យបានម៉ត់ចត់ នូវរាល់សារធាតុគីមីផ្សំទាំងឡាយណា ដែលអាចកែច្នៃផលិតជាគ្រឿងញៀន។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងនេះ នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាលុបបំបាត់ ឲ្យបានករណីលួចលាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿនបានណែនាំ ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនលក្ខខណ្ឌ ប្រភេទទីតាំង ដែលសង្ស័យកែច្នៃផលិត ទៅគ្រប់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីមានមូលដ្ឋាន ក្នុងការចុះត្រួតពិនិត្យទីតាំងទាំងឡាយណា ដែលសង្ស័យ លបលួចកែច្នៃផលិតគ្រឿងញៀន។

៣៖ ការងារអនុវត្តច្បាប់៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿនបានវាយតម្លៃខ្ពស់ចំពោះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកន្លងមក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធទាំងបទល្មើស និង ការប្រើប្រាស់គ្រឿងញៀន។ នេះ គឺជាការបន្តអនុវត្តមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

អត្ថបទដែលជាប់ទាក់ទង