ឧបនាយករដ្ឋមន្ត្រីថៃ ទទូចថា លោក Srettha មានអំណាចពេញលេញជានាយករដ្ឋមន្ត្រី គ្មានការជ្រៀតជ្រែកពីលោក Thaksin ទេ

បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរនោះ បានច្រានចោលការពិភាក្សាដែលថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងចាប់ផ្តើមមានឥទ្ធិពលលើរដ្ឋបាលរបស់ប្រទេសនៅពេលនេះ ដែលលោកបានរួចផុតពីការដោះលែង។
លោក Phumtham បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈថាអ្នកដែលមានការព្រួយបារម្ភបែបនេះគឺជាប់គាំងនៅក្នុងអតីតកាល។
លោកថាក់ស៊ីន ដែលបានបង្កើតគណបក្សថៃរ៉ាក់ថៃ ដែលនៅទីបំផុតបានក្លាយជាគណបក្សភឿថៃ ត្រូវបានគេជឿថា បញ្ជាឱ្យមានការគោរពពីសមាជិកស្នូលជាច្រើននៃគណបក្សកាន់អំណាច រួមទាំងលោក Phumtham ផងដែរ។
លោក Phumtham គឺជាដៃស្តាំរបស់លោក ថាក់ស៊ីន ក្នុងអំឡុងពេលកាន់តំណែងទាំងពីរ។
លោក ថាក់ស៊ីន បានត្រឡប់ទៅវិមានរបស់លោកឈ្មោះ បាន ចាន់សុងឡា នៅថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យប៉ូលិសរយៈពេល១៨០ថ្ងៃ បន្ទាប់ពីលោកត្រឡប់មកពីការនិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំ។
ប្រភព៖ The Straits Times
ប្រែសម្រួលដោយ៖ ឡាយ លីហួ
