**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម អុីវ លាង អញ្ជើញសម្ពោធឆ្លងកុដិនៅវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ក្នុងស្រុកកញ្ជ្រៀច

ភ្នំពេញ៖ ឯកឧត្តម អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ នៅវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីដាក់ឱ្យព្រះសង្ឃប្រើប្រាស់ជា ផ្លូវការចាប់ពីពេលនេះតទៅ។

លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀចមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស វិស័យធម្មការ និងសាសនានៅក្នុងស្រុករបស់លោកមានការរីកចំរើនគ្រប់វត្ត ដោយទូទាំងស្រុកកញ្ជ្រៀចមានវត្តសរុបចំនួន ៣៥វត្ត មានព្រះសង្ឃចំនួន ៣១០អង្គ ភិក្ខុ ៦៩អង្គ សាមណេរ ២៤១អង្គ មានសាលាពុទ្ធិកសិក្សា ១កន្លែង មានសាមណៈសិស្សសរុប ៣១អង្គ។ ដោយឡែកនៅ ក្នុងវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់នេះ ក៏មានការរីកចំរើនគួរកត់សម្គាល់រួមមាន ព្រះវិហារ កុដិ បន្ទប់ទឹក
អណ្តូងទឹក របងព័ទ្ធជុំវិញវត្ត ក្លោងទ្វារជាដើម ដែលសមិទ្ធផលទាំងនេះកើតឡើងដោយសារមានការចូល រួមចំណែកកសាងពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និង សប្បុរសជនជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

លោកអភិបាលស្រុកកញ្ជ្រៀច បានបន្តថា ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះ គ្រូចៅអធិការ រួមជាមួយលោកអាចារ្យ គណៈកម្មការវត្ត បានដឹកនាំកសាងនូវសមិទ្ធផលថ្មីៗដែលត្រូវធ្វើ ពិធីសម្ពោធដាក់ឱ្យនាពេលនេះរួមានកុដិចំនួន ២ខ្នង ១ខ្នងសាងសង់អស់បច្ច័យចំនួន ៧២,០០០ដុល្លារអាមេរិក និង ១ខ្នងទៀតសាងសង់អស់បច្ច័យចំនួន ៤៥,០០០ដុល្លារអាម៉េរិក ដោយការកសាងកុដិទាំង២ ខ្នងនេះឡើងគឺមានការចូលរួមពីសម្តេចក្រឡាហោម ស ខេង និងក្រុមការងារចុះជួយមូលដ្ឋាន ព្រមទាំង សប្បុរសជនជិតឆ្ងាយ ដោយសរុបថវិកាក្នុងការសាងសង់កុដិទាំង២ខ្នងនេះមានចំនួន ១១៧,០០០ដុល្លារអាមេរិក។

ក្នុងឱកាសនេះ ឯកឧត្តម អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច មានប្រសាសន៍ថា ជាការពិត ដោយសារកត្តានៃសុខសន្តិភាពពេញផ្ទៃប្រទេសក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ ដែលព្រះពុទ្ធសាសនានៅកម្ពុជា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកពីគ្រប់ទិសទី របស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យទទួលបាននូវការរីកចំរើនដូចសព្វថ្ងៃក្រោមម្លប់នៃ សុខសន្តិភាព និងការបែងចែកផ្លែផ្កានៃការអភិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តម អុីវ លាង បានជម្រុញឱ្យអាជ្ញាធរដែនដីបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតក្នុងការថែរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្តល់នូវការរស់នៅប្រកបដោយក្តី សុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្ត ជាកន្លែងប្រកបដោយ សន្តិសុខ សណ្តាប់ធ្នាប់ គ្មានអំពើចោរឆក់ ចោរលួច ចោរប្លន់ គ្មានក្មេងទំនើង គ្មានល្បែងសុីសងគ្រប់ប្រភេទ គ្មានការជួញដូរ និងគ្មានការប្រើប្រាស់គ្រឿងញៀនជាដើម ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ដែលប្រកបដោយភាពស្វាហាប់ និងប្រកបដោយថាមពល ៕

អត្ថបទដែលជាប់ទាក់ទង