នគរបាលខណ្ឌពោធិ៍សែនជ័យចាប់វ៉ៃខ្នោះជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទីល្ងាច ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូ។
សម្ភារៈដកហូតរួមមាន៖ ផ្លាកលេខម៉ូតូចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

