ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាគីឡូ៦២ និងចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកចំនួន៤ នៅសាលាបឋមសិក្សាស្រែទក់

ភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា១ខ្នង៥បន្ទប់ នៅសាលាបឋមសិក្សាគីឡូ៦២ និងចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកចំនួន៤ នៅសាលាបឋមសិក្សាស្រែទក់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលជាអំណោយរបស់អង្គការ ROTARY CLUB OF KYOTO WEST សប្បុរសជនជប៉ុន ៕

