**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ចូលឆ្នាំចិននៅភ្នំពេញ ធ្វើឲ្យពលរដ្ឋចិននឹកស្រុកកំណើតជាខ្លាំង

ប្រជាពលរដ្ឋចិនដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជាបានបង្ហាញអារម្មណ៍នឹកដល់ស្រុកកំណើត ក្នុងពេលចូលរួមកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ជាការនឹករលឹក នៅពេលដែលកម្មវិធីនេះ បានរៀបចំឡើង ក្នុងរូបភាពបង្ហាញពីទិដ្ឋភាពដូចទៅនឹងបុណ្យចូលឆ្នាំចិន នៅឯកស្រុកកំណើតរបស់ពួកគេដែរ។

កញ្ញា Cai Vinping ដែលជាគ្រូបង្រៀនស្ម័គ្រចិត្ត ភាសាចិន ប្រចាំនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមដាក់តាំងបង្ហាញសៀវភៅ និងសម្ភារផ្សេងៗទៀត ដែលបង្ហាញពីអត្តសញ្ញាណប្រពៃណីចិន ក្នុងកម្មវិធីនេះ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា  ការរៀបចំនេះគឺពិតជាមានអត្ថន័យណាស់សម្រាប់កញ្ញា ដោយសារតែបានធ្វើឲ្យកញ្ញានឹកក្រុមគ្រួសារនៅស្រុកចិន យ៉ាងខ្លាំង។

«ដូច្នេះ ខ្ញុំគិតថា ជាល្ងាចប្រកបដោយអត្ថន័យ សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋចិនម្នាក់»

កញ្ញាបានបញ្ជាក់ទៀត ក្នុងកម្មវិធីនេះ កញ្ញាបានចូលរួមជួយណែនាំឲ្យអ្នកចូលរួម បានអានសៀវភៅជាភាសាចិន និងភាសាខ្មែរផងដែរ ហើយក៏មានការបង្ហាញវប្បធម៌រវាងប្រទេសទាំងពីរទៀតផង ជាពិសេស បង្ហាញពីមិត្តភាពរវាងកម្ពុជានិងចិន។

«មិត្តភាពនេះកាន់តែរឹងមាំ ខ្ញុំសូមជូនពរមិត្តភាពរវាងចិននិងកម្ពុជា នឹងកាន់តែត្រូវបានពង្រឹង ហើយយល់ពីគ្នា កាន់តែច្រើន ហើយសម្រាប់ខ្ញុំផ្ទាល់ ក៏ខិតខំបំពេញការងារក្នុងប្រទេសកម្ពុជា ឲ្យកាន់តែសកម្ម»។

ដោយសារតែឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កញ្ញា Cai Vinping សូមអញ្ជើញទេសចរចិនមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ដោយសារតែកម្ពុជាគឺជាប្រទេសដែលមានប្រវត្ថិសាស្ត្រដ៏យូរអង្វែង ប្រចាំតំបន់ ដូចប្រទេសចិនដែរ ដូច្នេះ កញ្ញាជឿជាក់ថា ពលរដ្ឋចិនពិតជាចង់មកស្វែងយល់ពីកម្ពុជា ជាពិសេស «អង្គរវត្តដ៏អស្ចារ្យ» ទាក់ទាញចិត្តអ្នកទស្សនា មកពីប្រទេសចិន។

រីឯ កញ្ញា Ella ដែលបានធ្វើជាពិធីការិនី ជនជាតិចិន ក្នុងកម្មវិធីនេះបានប្រាប់ដែរថា កញ្ញាពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមកម្មវិធី ដោយសារតែបាន ធ្វើឲ្យកញ្ញានឹកស្រុកកំណើតជាខ្លាំង។

«ខ្ញុំបានចាកចេញពីស្រុកកំណើតរបស់ខ្ញុំ ប្រមាណ៤ឆ្នាំហើយ ដូច្នេះ ក្នុងពេលចូលរួមកម្មវិធីនេះ ធ្វើឲ្យខ្ញុំនឹកស្រុកកំណើតណាស់ ប៉ុន្តែនៅកម្ពុជា ក៏ដូចជា ភ្នំពេញ ខ្ញុំសប្បាយចិត្ត ដោយសារតែប្រជាជនកម្ពុជារួសរាយរាក់ទាក់ ហើយមិត្តរួមការងារពិតជាគួរឲ្យរាប់អាន»។

ក្នុងឱកាសរៀបចំពិធីបុណ្យចូលឆ្នាំចិន នៅទីនេះ កញ្ញាក៏ជូនពរដល់ស្រុកកំណើតនិងប្រទេសចិនកាន់តែរុងរឿង និងរីកចម្រើន ហើយប្រជាជនចិននឹងមានសុភមង្គល ស្រស់ស្អាត និងសំណាងល្អក្នុងជីវិត។

កញ្ញាក៏សង្ឃឹមថា ការរៀបចំនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្រើនបន្ថែមទៀត អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសចិន តាមរយៈការអញ្ជើញទទួលទានអាហារប្រពៃណី ដ៏ឆ្ងាញ់ពិសាររបស់ចិន។ កញ្ញាជឿជាក់ថា ការរៀបចំនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងចិននិងកម្ពុជា។

ក្រៅពីអាហារ ក្នុងកម្មវិធីនេះ ក៏មានការសរសេរ «អក្សរឆ្លាក់ចិន» ហើយការសរសេរអក្សរ ដែលមានប្រវត្ថិរាប់ពាន់ឆ្នាំនេះ គឺជាការជូនពរឆ្នាំថ្មី ឲ្យមានសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា នេះបើតាមកញ្ញា Ella ដដែល។

គួរបញ្ជាក់ថា កម្មវិធីអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន» ឆ្នាំ២០២៤ ដែលធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ពេលនោះ ទទួលបានការគាំទ្រដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និង រៀបចំឡើង ដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ទាំងជនជាតិចិន និងជនជាតិខ្មែរ ដែលមានទាំងប្រជាពលរដ្ឋសាមញ្ញធម្មតា អ្នកធ្វើការងារ និងអ្នកជំនួញ បានចូលរួមលេងកម្សាន្ត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ នាមាត់ទន្លេដ៏ស្រស់ស្រាយ។ ក្រៅពីអាហារ និងអក្សរឆ្លាក់ចិន ក៏មានការលេងល្បែងកម្សាន្ត ដែលជាប្រពៃណីចិន ជាច្រើនទៀតដែរ ហើយ នាពេលល្ងាច មន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិន និង មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសបើករួមគ្នា ទៀតផង។

កម្មវិធីអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន» ឆ្នាំ២០២៤ បែបនេះ ក៏កំពុងរៀបចំឡើង នៅផ្សារទំនើបអូឡាំព្យា នារាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង