**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ស្ថានទូតចិនប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងបេះដូងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅប្រកបដោយភាពស្និទ្ធស្នាល។
ថ្លែងក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤នៅសួនកម្សាន្តកោះពេជ្រ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ក្នុងអំឡុង នៃពិធីបុណ្យចូលឆ្នាំចិន យើងឃើញគោមក្រហមតូចធំភ្ជួតាមដងផ្លូវ គេហដ្ឋាននានា ហើយប្រជាជន ប្រទេសយើងទាំងពីរជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយគ្នាប្រកបដោយភាពសោមនស្ស សប្បាយរីករាយ។
លោកសង្ឃឹមជឿជាក់ថា ឆ្លងកាត់ការរៀបចំកម្មវិធីវប្បធម៌ជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យប្រជាជនកម្ពុជាចិន កាន់តែយល់គ្នាថែមមួយកម្រិតទៀតដើម្បីចូលរួមចំណែកធ្វើឱ្យផ្កាមិត្តភាពកម្ពុជាចិនអាចបន្តរីកស្គុសស្គាយតទៅមុខទៀត និងធ្វើយ៉ាងណាឱ្យគ្រប់ពូជនៃផ្កាមួយនេះ បន្តសាបព្រោះបណ្តុះដាំពីមួយជំនាន់ទៅមួយជំនាន់តរៀងទៅ។
លោកបណ្ឌិតលើកឡើងដូច្នេះថា៖ «វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាចិនប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្លាស់ប្ដូរប្រជាជន និងប្រជាជនដូចរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរបានប្រកាសដាក់ចេញផងដែរ។ កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំចិន ដែលរៀបចំឡើងដោយលោកគ្រូ អ្នកគ្រូសិស្សនិស្សិតកម្ពុជាចិននៅពេលនេះ គឺបានបង្ហាញភាពស៊ីជម្រៅនៃមិត្តភាពកម្ពុជាចិន។ ហើយនៅថ្ងៃទី៤ខែមេសា ខាងមុខនេះ យើងក៏នឹងរៀបពិធីបុណ្យចូលឆ្នាំខ្មែរវិញម្ដង នៅបរិវេណរាជបណ្ឌិត្យសភាកម្ពុជាដើម្បីផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការផ្លាស់ប្ដូរនេះគឺការធ្វើទ្វេទិសគឺមិនធ្វើតែម្ខាងទេ។»
លោកChang Jianអគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ការរៀបចំពិធីអបអរបុណ្យចូលឆ្នាំចិននេះគឺជាការបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីចិននឹងអនុវត្តន៍ឱ្យកាន់តែសកម្មនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយកម្ពុជាក្រោមក្របខណ្ឌនៃឆ្នាំផ្លាស់ប្ដូរប្រជាជននិងជាជនកម្ពុជាចិន។
លោកបញ្ជាក់ថា ជាបន្តបន្ទាប់ចិននឹងចូលរួមសហការជាមួយកម្ពុជាបង្កើតឱ្យមានកម្មវិធីចម្រុះជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ហើយរួមគ្នាកសាងសហគមន៍កម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា , វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា,សភាពាណិជ្ជកម្មចិននៅកម្ពុជាកាលពីរសៀលថ្ងៃទី២ខែកុម្ភៈនោះ មានរៀបចំឱ្យមានសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍សិប្បកម្មចិន , ការសម្តែងរបាំប្រជាប្រិយ ,ការតាំងពិព័រណ៌ម្ហូបអាហារ និងការលេងល្បែងកម្សាន្តជាដើម៕

អត្ថបទដែលជាប់ទាក់ទង