**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)

យប់ថ្ងៃទី២ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ១៦៨គ្រឿង

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី២ គឺយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន១៦៨គ្រឿង ក្នុងនោះរថយន្ត ចំនួន៤៨គ្រឿង និង ម៉ូតូ ចំនួន១២០គ្រឿង។

លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា “ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ត្រួតពិនិត្យយានយន្តឆ្លងកាត់ ចំនួន១៧៩១គ្រឿង ឃាត់យានយន្តល្មើស ចំនួន១៦៨គ្រឿង (រថយន្ត ចំនួន៤៨គ្រឿង, ម៉ូតូ ចំនួន១២០គ្រឿង) ដែលក្នុងមាន ល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន០៧នាក់ អ្នកបើកបររថយន្ត ចំនួន២០នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿងមានអ្នកបើកបរម៉ូតូ ចំនួន១៥នាក់ និងអ្នកបើកបររថយន្ត ចំនួន២១នាក់ចំពោះបទល្មើសផ្សេងៗ ចំនួន ១០៤គ្រឿង ក្នុងនោះអ្នកអត់មួកសុវត្ថិភាព ចំនួន៩៧គ្រឿង និងគ្មានប័ណ្ណបើកបរ ចំនួន០៧គ្រឿង ដោយឡែក វិធានការអប់រំ បានអប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម 0,25mg/L ចំនួន១០នាក់ និងអប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន៤០នាក់ (មានមួក មិនព្រមពាក់)ចំពោះការរក្សាទុកយានយន្ត និងផាកពិន័យ បានផាកពិន័យ ចំនួន១១៨គ្រឿង នៅសល់ ចំនួន៥០គ្រឿងនិងទុកនៅអធិការខណ្ឌ ចំនួន៤៧ គ្រឿង (រថយន្ត ចំនួន១៦គ្រឿង -ម៉ូតូ ចំនួន ៣២គ្រឿង) និងបញ្ជូនទៅការិយាល័យ ចំនួន០២គ្រឿង”។

ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។

ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ៕

អត្ថបទដែលជាប់ទាក់ទង