**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្ដេច ស ខេង ណែនាំឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារលក់ក្នុងសាលា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្ត-ស្រុក ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមគណៈអភិបាលខេត្ត សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានសម្ដែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្តខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និង សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធាន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងចូលរួមអភិវឌ្ឍសមិទ្ធផលក្នុងសាលាបឋមសិក្សារំជៃ ព្រមទាំង សមិទ្ធផលផ្សេងៗទៀត ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងរបស់យើង ឱ្យកាន់តែរីកចម្រើនជាលំដាប់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតទៅលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយ និងមានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយមានការគ្រោងទុកប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ អំពីជោគវាសនាអនាគតរបស់ប្រទេសជាតិ។
ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានផ្តល់នូវមតិផ្ដាំផ្ញើមួយដល់រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ៖ ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិឱ្យ រឹងមាំស្ថិតស្ថេរគង់វង្ស។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព, គុណភាព ,រហ័ស និងជឿទុកចិត្ត។ ត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។ ទន្ទឹមគ្នានេះ ត្រូវបង្កើនការអប់រំ បំផុសចលនា នឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាម ពាក្យស្លោក «បីកុំ មួយរាយការណ៍»។ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗក៏ដូច ជាបង្កើនការអប់រំប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា ស្របជាមួយនឹងការលើកកម្ពស់ការរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្សព្វផ្សាយអប់រំអំពី សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងជំងឺឆ្លងរាតត្បាតនានា។ សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់នៅក្នុង សាលារៀន ឱ្យបានជាប់ជាប្រចាំ។ សូមយកចិត្តទុកដាក់សុវត្ថិភាពអនាម័យក្នុងសាលារៀន ស្របតាមការដាក់ចេញ របស់រាជរដ្ឋាភិបាលនូវ«យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅដើម្បីគាំទ្រការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេច ស ខេង ក៏បានណែនាំឲ្យ បិទផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក នៅតាមសាលាបឋម ដើម្បីឲ្យពួកគាត់ស្វែងយល់ អំពីផ្លាកសញ្ញាចរាចរណ៍។ សម្ដេច បានណែនាំដល់ប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់។ ទន្ទឹមនឹងនេះ សម្ដេចក៏បានណែនាំឲ្យបង្រៀន ច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស តាំងពីសាលាបឋមឡើងទៅ ជាពិសេសត្រូវបិទផ្លាកសញ្ញាចរាចរណ៍ នៅតាមសាលារៀនផងដែរ។

ជាទីបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលខាងលើ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សារំជៃ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួម ថែរក្សាឱ្យគង់វង្សយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង