**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ មីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖​​ មីក្រូហិរញ្ញវត្ថុបានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ​​មីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេតែថែមទាំងជាកម្លាំងចលករ ជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។​​​​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្មីៗនេះ ដោយយោងទៅតាមរបាយការណ៍ឯករាជ្យមួយ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​​បានគូសបញ្ជាក់ឱ្យដឹងថា​​​ របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា។ ជាលទ្ធផល បង្ហាញឱ្យឃើញនូវសមិទ្ធិផលរបស់វិស័យនេ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះដែល លទ្ធផលរកឃើញសំខាន់ៗពីការសិក្សារួមមាន៖ ​ការសិក្សាអំពីការវាយតម្លៃលើផលជះដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង៤៥០ភូមិក្នុងខេត្តចំនួន១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ការសិក្សាបានបង្ហាញថាពីរភាគបីនៃពលរដ្ឋដែលស្ថិតក្នុងការសិក្សា បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេដោយ៣១ភាគរយទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន​​និងមានជីវភាពល្អប្រសើរជាងមុនខណៈដែល៣៦ភាគរយផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ នេះបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​​ បានឱ្យដឹងបន្តថា​ ការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្វែងយល់ពីរបៀបដែលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួនដូចជា SDGទី១ គ្មានភាពក្រីក្រភាព SDGទី២ គ្មានភាពអត់ឃ្លាន SDGទី៣ សុខភាពល្អ និងសុខុមាលភាព គុណភាពជីវិត។ រីឯ​SDGទី៥ សមភាពយេនឌ័រការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ជួយដល់ SDGទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច កំណើនសហគ្រិនភាព។ ជំរុញ SDGទី១១ ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព និង SDGទី១២ការប្រើប្រាស់និងការផលិតប្រកបដោយការទទួលខុស។

ជាមួយគ្នានោះ​​ ​​លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអត្ថាធិប្បាយអំពីលទ្ធផលរកឃើញនៃរបាយការណ៍នេះថា៖ «ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀងផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័ យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្ដល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាយើងប្ដេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»៕

អត្ថបទដែលជាប់ទាក់ទង