**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃអង្គារ ទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ក្រសួងព័ត៌មាន បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។
សន្និបាតនេះ បានពិនិត្យទៅលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈម​នានា។ សន្និបាតក៏បានពិនិត្យមើលការងារ ដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ផងដែរ។

ក្រសួងព័ត៌មានត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និង សោត​ទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនា​វដ្តី រូប​ថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតិឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវា​កម្មនានា​ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាក្នុងសន្និបាតនេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកាន់តែល្អប្រសើរ។ សម្តេចធិបតីបានថ្លែងកោតសរសើរដល់ការដឹកនាំវិស័យព័ត៌មានរបស់រដ្ឋមន្ត្រីថ្មី និងសម្តែងការដឹងគុណឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំដឹកនាំវិស័យព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។

សម្តេចធិបតី បានបង្ហាញការគាំទ្រក្រសួងព័ត៌មាន ដែលមានចក្ខុវិស័យធ្វើកំណែទម្រង់វិស័យព័ត៌មាន ឈរលើស្មារតី «ថ្មី ពិត លឿន និងជឿទុកចិត្ត»។ សម្តេចថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលំអរសង្គម
និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។ ជាមួយគ្នានោះសម្ដេចក៏បានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចធិបតី លើកឡើងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។ សម្តេចថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យរឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ ទន្ទឹមគ្នានោះសម្ដេចបានណែនាំ ដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យហាមពិធីករ ពិការិនី បញ្ឈប់សកម្មភាពសេពគ្រឿងស្រវឹង លើឆាកតន្ត្រី ។

សម្តេចមហាបវរធិបតី បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅលើបណ្ដាញសង្គម ដែលអាចបង្កើតនូវព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជាពិភពលោក។

សម្តេចធិបតី បន្ថែមថា ក្នុងនាមជាអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន គឺមានទម្ងន់ក្នុងការបញ្ជាពន្លត់នូវបញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា។ កិច្ចការខ្លះអភិបាល រាជធានី-ខេត្ត ប្រធានស្ថាប័នបញ្ជាចេញភ្លាមនោះនឹងដោះស្រាយបានភ្លាមៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ ប៉ុន្តែត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហា ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់ ៕

អត្ថបទដែលជាប់ទាក់ទង