**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន តាំងចិត្តបន្តការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន ជាការងារអាទិភាពរាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេច បាននូវគោលដៅរបស់ខ្លួន

ភ្នំពេញ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក MA Shengkun អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

លោក MA Shengkun បានលើកឡើងថា មុននឹងជំនួបពិភាក្សាជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ លោក និងគណៈប្រតិភូ បានចុះទស្សនកិច្ចស្វែងយល់អំពីសកម្មភាពបោសសម្អាតមីននៅទីវាលដោយផ្ទាល់ ដែលរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហើយ លោក MA បានយល់យ៉ាងច្បាស់អំពីតម្រូវការ និងបញ្ហាប្រឈមនានារបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងនោះ លោក MA បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន បទពិសោធន៍ និងជំនាញរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ព្រមទាំងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងដំណើរទស្សនកិច្ចនេះ។

ក្នុងនាមក្រសួងការបរទេស និងក្រសួងការពារនៃសាធារណរដ្ឋប្រជាមានិតចិន លោក MA បានតាំងចិត្តបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការសកម្មភាពមីន ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ លោក MA Shengkun និងគណៈប្រតិភូ នៅប្រទេសកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអះអាងថាការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនចិន ពិតជាបានចូលរួមដល់ការកាត់បន្ថយជនរងគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការងារបោសសម្អាតមីន និងផ្តល់ដីដែលមានសុវត្ថិភាពសម្រាប់បង្កបង្កើន។

ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ភាពជាដៃគូ និងការគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ទាំងហិរញ្ញប្បទានឥតសំណង សម្ភារ និងការកសាងសមត្ថភាពនៅកម្ពុជាជាដើម។ ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសម្របសម្រួលពីក្រសួងការបរទេស និងក្រសួងការពារជាតិ នៃប្រទេសចិន សិក្ខាកាម ចំនួន ១៩៩នាក់ មកពីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងទ័ពជើងគោក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបានការឧបត្ថម្ភឲ្យចូលរួមវគ្គបណ្តុះបណ្តាល ចំនួន០៦វគ្គ ស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទីក្រុងណានជីន រួមទាំងការផ្តល់សម្ភារបោសសម្អាតមីនដល់សិក្ខាកាមកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង