**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ក្រុមហ៊ុន និងសមាគមឯកជនមើលឃើញថា សិក្ខាកាមជាង ១ម៉ឺននាក់ ដែលចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងក្លាយជាចរន្តពង្រីកកម្លាំងជំនាញក្នុងស្រុក

ភ្នំពេញ៖ ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជាជឿជាក់ថាសិក្ខាកាមជាង១ម៉ឺននាក់ដែលមានឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវគ្គទី១នឹងក្លាយទៅជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការពង្រីកកម្លាំងជំនាញនៅក្នុងស្រុកបន្ទាប់ពីពួកគេបញ្ចប់ការសិក្សារយៈពេល៤ខែ។

ការលើកឡើងបែបនេះបន្ទាប់ពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ វគ្គទី១។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន១៥០០០នាក់ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញចំនួន៣៨នៅទូទាំងប្រទេស។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានលើកឡើងថា៖«ការចូលមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះប្រសិនបើគាត់រៀនចប់ រៀនចេះ និងមានការងារធ្វើ នោះពិតជារឿងមួយយ៉ាងសំខាន់ណាស់សម្រាប់រុញចរន្តវិស័យការងារផង និងជំរុញសេដ្ឋកិច្ចកម្ពុជាផង»។

លោកបន្ថែមថា យុវជនប្រមាណជាង១ម៉ឺននាក់ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ពីព្រោះកាលណាកម្ពុជាមានកម្លាំងជំនាញស្រាប់ និងគ្រប់គ្រន់ នោះអ្នកវិនិយោគិនទាំងនោះនឹងហូរមកចូលកាន់ប្រទេសកម្ពុជា។

ដោយឡែក លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាក៏បានលើកឡើងដែរថា៖«ចំនួននេះគឺច្រើនគួរសមប្រសិនបើពួកគេរៀនចប់ ហើយពិតជាមានគុណភាព នោះវានឹងក្លាយជាកម្លាំងជំរុញទាំងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាមួយផ្នែកនៃការរុញកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០»។

លោកបន្ថែមថាកម្លាំងជំនាញរបស់យុវជនគឺមានសារសំខាន់ណាស់ប្រសិនបើយុវជនម្នាក់ពុំមានការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈត្រឹមត្រូវទេនោះតម្លៃនៃកម្លាំងពលកម្មរបស់គេទាប ប៉ុន្តែផ្ទុយមកវិញប្រសិនយុវជនមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវស្តង់ដា និងគុណភាព នោះតម្លៃនៃកម្លាំងជំនាញរបស់ពួកគេគឺថ្លៃ ហើយអាចមានប្រាក់ចំណូលសមរម្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង