**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ទំនេីបកម្ម​ កំណើន​ និងកង្វះការយល់ដឹងនៃការប្រេីប្រាស់បច្ចេកវិទ្យា​ បង្កឱ្យលេចឡេីងនូវបទល្មេីសថ្មីប្លែកៗ​

ភ្នំពេញ៖ ទំនេីបកម្ម​ កំណើន​ និងកង្វះការយល់ដឹងនៃការប្រេីប្រាស់បច្ចេកវិទ្យា​ បង្កឱ្យលេចឡេីងនូវបទល្មេីសថ្មីប្លែកៗ​ យេីងមិនអាចបំបាត់​ តែអាចមានលទ្ធភាពកាត់បន្ថយ។

តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីកក្តាអ្វីខ្លះ?

តាមរយៈការសិក្សា​ កត្តារួមផ្សំមួយចំនួនដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា៖

១- តម្រូវការ​ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់អង្គភាពពាក់ព័ន្ធ​ ពិសេសប្រជាពលរដ្ឋទូទៅ

២- កង្វះការយល់ដឹង​ ឬភាពធ្វេសប្រហែសលេីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា​ និងបច្ចេកទេសការពារ រួមទាំងកម្រិតស្ថាប័ន​ និងបុគ្គល

៣- កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់ស្តីពីកិច្ចគាំពារអត្តសញ្ញាណបុគ្គល​ និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)

៤- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)

៥- ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ បច្ចេកទេសខ្ពស់ និងស្មុគស្មាញក្នុងការប្រព្រឹត្តិបទល្មើស

៦- ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង

💡បទល្មេីសបច្ចេកវិទ្យាធំៗ​ នៅកម្ពុជា
របាយការណ៍​សង្ខេបអំពីបទល្មេីសបច្ចេកវិទ្យាធំៗទាំង៧ ក្នុងព្រះរាជាណាចក្រកម្ពុជា​៖

១-​ បទល្មេីសឆបោកប្រាក់​ (Money Deposit​/​Flipping Scam)

២-​ បទល្មេីសលួចកាន់កាប់គណនីអនឡាញខុសច្បាប់​ (Account Phishing​/​Hijacking)

៣-​ បទល្មេីសបរិហាកេរ្តិ៍​/សម្លុតឬយាយី (Cyber Defamation​/​Harrasment​/​Bully)

៤-​ បទល្មេីសថតសកម្មភាពអាក្រាតជម្រិតទារប្រាក់​ (Sextortion)

៥-​ បទល្មេីសចម្លងមេរោគ​/ជម្រិតទារប្រាក់​ (Malware/Ransomware)

៦-​ បទល្មេីសបន្លំលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ​(Money Fraud)

៧-​ បទល្មេីសជ្រៀតចូលប្រព័ន្ធដោយខុសច្បាប់​ (System Compromise/Hacking)

💡តេីអ្វីជាមូលដ្ឋាននៃឧក្រិដ្ឋវិទ្យាបច្ចេកវិទ្យា?

ដើម្បីដោះស្រាយសមីកា បទល្មើសបច្ចេកវិទ្យា​ (Cybercrime) កម្រិត​ថ្នាក់ជាតិ​ និងតំបន់ ប្រកបដោយប្រសិទ្ធភាព យន្តការនៃកិច្ចសហប្រតិបត្តិការ​ បទដ្ឋានបច្ចេកទេស​ និងច្បាប់ គឺជាធាតុផ្សុំសំខាន់ដែលមន្ត្រីអនុវត្តច្បាប់ត្រូវការជាចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿននៃបច្ចេកវិទ្យា​ ប្រភពហិរញ្ញវត្ថុ​ និងបច្ចេកទេសនៃឧក្រិដ្ឋជន បានធ្វើឲ្យបទល្មើសបច្ចេកវិទ្យាថ្មីៗ​ ប្លែកៗកើតមានឡើងជារៀងរាល់ថ្ងៃ​ ជាហេតុធ្វើឲ្យការបង្ការ​បង្ក្រាប​​ និងកិច្ចការស្រាវជ្រាវកាន់តែលំបាកទៅៗ។​

បើទោះបីជាយ៉ាងនេះក្តី​ ដើម្បីកសាងនូវយន្តការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា​ថ្នាក់ជាតិ​ និងតំបន់​ អ្នកជំនាញអាចធ្វើការដោះស្រាយសមីកាបទល្មើស​ ឈរលើមូលដ្ឋាននៃឧក្រិដ្ឋវិទ្យា​ (Criminology)​ ដែលមានធាតុផ្សុំចម្បងចំនួន​៣គឺ៖

– ការសិក្សាលើបទដ្ឋាន បទបញ្ញាតិ​ និងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា (កម្ពុជាប្រើប្រាស់ក្រមព្រហ្មទណ្ឌ​ និងច្បាប់ពាក់ព័ន្ធមួយចំនួន)

-​ការសិក្សាពីប្រភពឬសគលនៃបទល្មើស​ និងឧក្រិដ្ឋជន

-ការសិក្សាលើយន្តការគ្រប់គ្រង និងការស្តាស្ថានភាពបទល្មើស​ (ជនរងគ្រោះ និងឧក្រិដ្ឋជន)។

ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង