**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ

រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំដោះស្រាយពាក្យស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ស្ថានីយ៍ នៅទូទាំងខេត្តកំពង់ធំ

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជន ចំនួន ១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ នៅសាលប្រជុំ ៥០១ ទីស្តីការក្រសួងអធិការកិច្ច។

សូមបញ្ជាក់ថា ក្រោយទទួលបានពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ក្រសួងអធិការកិច្ចបានមានចំណាត់ការជាបន្ទាន់ទៅលើករណីនេះ ដោយបានបង្កើតគណៈប្រតិភូធ្វើការចុះអង្កេតស្រាវជ្រាវ ចំពោះភាពមិនប្រក្រតីអំពីការគ្រប់គ្រងស្ថានីយបូមទឹកព្រះស្នែង និងព្រះគន្លង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្តារប្រឡាយទឹកទាំងពីរនេះ ដែលស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបជូនថា យោងព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំ ប្រឡាយព្រះស្នែង និងព្រះគន្លង ជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុងដំណាក់កាលអនុវត្តបទបញ្ជារបស់សម្តេចតេជោ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កន្លងមក ជាដំណោះស្រាយរបស់ក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្ត ធ្លាប់បានឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអ្នកដាក់ម៉ាស៊ីនបូមទឹក រីឯប្រជាកសិករជាអ្នកចេញប្រេង។ ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ និងលិខិតលេខ ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លោក ហង់ សុគន្ធ បានដាក់លិខិតមករដ្ឋបាលខេត្ត ស្នើសុំចូលទៅគ្រប់គ្រងស្ថានីយបូមទឹកព្រះស្នែង ព្រះគន្លង និងសុំចុះគ្រឿងចក្រដើម្បីស្តារប្រឡាយទាំងពីរនេះ ក្រោយរដ្ឋបាលខេត្តប្រជុំដោះស្រាយជាច្រើនលើក គឺមិនអនុញ្ញាតឱ្យ លោក ហង់ សុគន្ធ ចូលទៅគ្រប់គ្រង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលដី និងស្តារប្រឡាយទឹកទាំងពីរនេះទេ។ នេះបើយើងតាមការបញ្ជាក់បឋមរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលក្រសួងអធិការកិច្ចទទួលបាន។

បន្ទាប់ពីទទួលបានព័ត៌មានបឋមពាក់ព័ន្ធនានា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូចុះធ្វើការអង្កេតស្រាវជ្រាវករណីនេះ ដើម្បីស្រាវជ្រាវស្វែងរកការពិតផ្តល់យុត្តិធម៌ជូនគូភាគី និងដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាកសិករដែលអាស្រ័យផល និងត្រូវការទឹកដើម្បីបង្ករបង្កើនផល ធ្វើស្រែចំការរបស់ពួកគាត់ សំដៅចូលរួមលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ៕

អត្ថបទដែលជាប់ទាក់ទង