ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារសំខាន់ៗ និងទិសដៅបន្ត ដើម្បីប្រសិទ្ធភាពការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ និងកំណត់ទិសដៅការងារផ្សេងៗ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃជាច្រេីនរូបផងដែរ ៕
