**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឆ្នាំ២០២៣ ព្រលានខេត្តសៀមរាប ទទួលបានអ្នកដំណើរជាង ៥០ម៉ឺននាក់ រីឯការលក់សំបុត្រចូលទស្សនា តំបន់អង្គរបានជាង ៣៧លានដុល្លារ

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឹននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan Airport Group Co., Ltd.)។

របាយការណ៍ដដែលនេះ បានបង្ហាញផងដែរ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ ក្នុងខេត្តសៀមរាបទាំង២ មានយន្តហោះធ្វើចរាចរណ៍(ទៅ និងមក)សរុប ១២ ៥៩៤ជើង។ ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ បង្ហាញថា ក្នុងឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណួលបានពីការលក់សំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ សរុបចំនួនជាង ៣៧លានដុល្លារអាមេរិក។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា។ លុះឆ្នាំ២០០៦ អាកាសយានដ្ឋាននេះ បានបើកដំណើរការទ្បើងវិញសារជាថ្មី។

ប៉ុន្តែ ដោយសារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបនេះ មានទំហំតូច និងជិតប្រាសាទបុរាណ នៃតំបន់រមណីយដ្ឋានអង្គរ ដែលមិនអាចអនុញ្ញាតឱ្យចុះចតយន្ដហោះខ្នាតធំបាន ទើបរាជរដ្ឋាភិបាលបានសម្រេចឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប បិទដំណើរការទាំងស្រុងនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ និងជំនួសមកវិញ ដោយអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ កម្រិត 4E សាងសង់លើផ្ទៃដី៧០០ហិកតា ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ជាសមិទ្ធផលដ៏ធំបំផុត មិនធ្លាប់មាននៅកម្ពុជាគិតត្រឹមឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង