ឧត្តមសេនីយ៍ទោ កង ហ៊ីម បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ នៅសាលាពលទាហានទី១

ភ្នំពេញ៖ នាថ្ងៃទី២ ខែ មករា ឆ្នាំ២០២៤ នៅសាលាពលទាហានទី១ យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ កង ហ៊ីម មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ធ្វើជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ថ្នាក់កងអនុសេនាធំ ជូនដល់សិក្ខាកាម អង្គភាព ចំនុះយោធភូមិភាគទី១។
វគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារនេះសិក្សារយៈពេល៣០ថ្ងៃ មានសិក្ខាកាមមកពីអង្គភាព ចំណុះ យោធភូមិភាគទី១ ចូលរៀនសូត្រចំនួន ៧៦ នាក់ ។
លោកឧត្តមសេនីយ៍ទោ កង ហ៊ីម មេបញ្ជាការរងយោធភូមិភាគទី១ បានណែនាំដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយល់ដឹងឲ្យបានច្បាស់ អំពីការធានា ស្បៀង .យោធបរិក្ខារ .ប្រេងឥន្ធនៈ ជូនដល់កងទ័ពបានត្រឹមត្រូវ ហ្មត់ចត់ ច្បាស់លាស់ តាមគោលរបបដែលថ្នាក់លើកំណត់ឲ្យ ធានាឲ្យការចិញ្ចឹមទ័ពបានល្អ ឈានទៅសំរេចភារកិច្ច ប្រយុទ្ធ ត្រៀមប្រយុទ្ធ សំរេចបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើ ។
លោកបានសំណូមពរឲ្យប្អូនៗ ត្រូវខិតខំគោរពវិន័យរបស់សាលា និងត្រូវពង្រឹង ការសាមគ្គីភាពរវាងគ្នា ឈានទៅសំរេចបានល្អលទ្ធផលការសិក្សា នាពេលបញ្ចប់វគ្គ ៕
