**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តតាកែវ ណែនាំអភិបាលក្រុង ស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ មុនសម្រេចផ្តល់ប័ណ្ណសមធម៌ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងផ្តល់មិនចំគោលដៅ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលតាកែវ បានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ មុនសម្រេចផ្តល់ប័ណ្ណសមធម៌ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងម៉ត់ចត់បំផុត ជៀសវាងផ្តល់មិនចំគោលដៅ ដែលអាចនាំឱ្យមានការរិះគន់នឹងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត ដែលរៀបចំដោយមន្ទីរផែនការខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង មន្រ្តីរាជការពាក់ព័ន្ធ និងតំណាងអង្គការដៃគូរសហការចូលរួមផងដែរ នាព្រឹកថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាបាននូវភាពច្បាស់លាស់ម៉ត់ចត់ និងភាពត្រឹមត្រូវ អាជ្ញាធរមូលដ្ឋានដែលជាអ្នកអនុវត្តការងារផ្ទាល់នេះ ក៏ត្រូវធានាផងដែរថា មុននឹងសម្រេចផ្តល់ប័ណ្ណសមធម៌នេះ ដល់គ្រួសារក្រីក្រ គឺត្រូវគ្មានគ្រួសារក្រីក្រពិតប្រាកដណាមួយនៅក្នុងឃុំសង្កាត់របស់ខ្លួនគ្មានឈ្មោះក្នុងបញ្ចីគ្រួសារក្រីក្រដែលទទួល ស្គាល់ដោយក្រុមប្រឹក្សាឃុំសង្កាត់ឡើយ ហើយក៏ត្រូវធានាផងដែរថា គ្រួសារដែលមានជីវភាពប្រសើរ ពុំត្រូវមានឈ្មោះក្នុងបញ្ចីគ្រួសារក្រីក្រជាដាច់ខាត។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា អាជ្ញាធរក្រុង ស្រុក ត្រូវជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពិនិត្យពីស្ថានភាពគ្រួសារឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងអនុម័តបញ្ជីគ្រួសារក្រីក្រឃុំសង្កាត់របស់ខ្លួន ហើយត្រូវធានាឱ្យបាននូវភាពត្រឹមត្រូវផងដែរក្នុងការជ្រើសរើសគ្រួសារក្រីក្រពិតប្រាកដនៅក្នុងមូលដ្ឋានឱ្យមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រឃុំសង្កាត់ ម្យ៉ាងទៀតមន្ទីរផែនការ និងអភិបាលក្រុងស្រុក ត្រូវជំរុញមេឃុំ ចៅសង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ស្របតាមបច្ចេកទេសនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីរក្សាបានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះគ្រួសារក្រីក្រទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ និងទទួលបានប័ណ្ណសមធម៌ ០១សន្លឹក ហើយប័ណ្ណក៏មានអត្ថប្រយោជន៍សំខាន់ ០២ គឺ៖ ទី១. ជួយដល់គ្រួសារក្រីក្រស្វែងរក ឬទទួលសេវា ឬជំនួយផ្សេងៗ និងទី២. ជួយដល់អ្នកផ្ដល់សេវា ឬជំនួយពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវា ឬជំនួយដល់ពួកគាត់។

យោងតាមរបាយការណ៍របស់ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថា ក្រសួងផែនការ បានសម្រេចផ្ដល់ប័ណ្ណសមធម៌ ដល់គ្រួសារដែលជាប់ការសម្ភាសន៍ អំឡុងពេលយុទ្ធនាការសម្ភាសន៍គ្រួសារងាយរងគ្រោះហនិភ័យ ដែលរងផលប៉ះពាល់ដោយសារសម្ពាធអតិផរណា សរុបចំនួន ៣៧,២៥១គ្រួសារ បន្ថែមទៀតសម្រាប់ស្វែងរកសេវាគាំពារផ្នែកសុខភាព។ ក្នុងរបាយការណ៍របស់លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅតាមបណ្ដាឃុំសង្កាត់ ទាំងអស់បានធ្វើបច្ចុប្បន្នភាពឡើងវិញ នូវទិន្នន័យគ្រួសារក្រីក្រតាមជុំឆ្នាំ២០១៩ និងគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដេលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចអនុម័តលើគ្រួសារក្រីក្រ សរុបចំនួន ២៩៩២៥គ្រួសារ សម្រាប់ទទួលបានប្រាក់ឧបត្ថម្ភសាច់ប្រាក់ និងសេវាថែទាំសុខភាព ក៏ដូចជាសេវាគាំពាសង្គមផ្សេងៗទៀត ក្នុងនោះ៖
-ជាប់ជាគ្រួសារក្រីក្រកម្រិត១ សរុបចំនួន ៥៨០៤គ្រួសារ
-ជាប់ជាគ្រួសារក្រីក្រកម្រិត២ សរុបចំនួន ១៤៤៧១គ្រួសារ
-ជាប់ជាគ្រួសារងាយរងហានិភ័យ សរុបចំនួន ៩៦៥០គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង