**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឆ្នាំ២០២៤ផ្តល់ឫទ្ធានុភាពកាន់តែប្រសើរដល់ការអភិវឌ្ឍសកលតាមរយៈសារជូនពររបស់លោក Xi Jinping ប្រធានរដ្ឋចិន

ឆ្នាំ២០២៣ទើបបិទបញ្ចប់បានរំលេចយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងតស៊ូរបស់ប្រជាជនចិនដែលបានធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហានឆ្លងកាត់ព្យុះភ្លៀង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនរួមមានយន្តហោះខ្នាតយក្សC919ដែលបានសម្រេចការហោះហើរខាងពាណិជ្ជកម្ម នាវាទេសចរណ៍ធុនធំដែលផលិតក្នុងប្រទេសចិនបានសម្រេចការសាកល្បងធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះទៅទីអវកាសជាបន្តបន្ទាប់ នាវាមុជទឹកFendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត។ ក្នុងន័យនេះ ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះមុខ ពោលគឺមានតែតាមរយៈការទទួលយកមេរៀនពីប្រវត្ដិសាស្ដ្រនោះទេ ទើបអាចឲ្យពិភពលោកជៀសផុតពីការកើតឡើងសារជាថ្មីនូវទុក្ខលំបាកកាលពីអតីតកាលបាន។ ប្រទេសចិនតែងសម្លឹងមើលប្រវត្ដិសាស្ដ្រដោយភាពស្ញប់ស្ញែង និងតាមរយៈការមើលគ្រប់ជ្រុងជ្រោយនូវមនសិការរបស់មនុស្សជាតិ។ ជាការពិតដែលថា អតីតកាលមិនអាចត្រូវបានផ្លាស់ប្តូរនោះឡើយ ប្រទេសចិនតែងអាចរៀបចំអនាគតថ្មីប្រកបដោយវឌ្ឍនភាពក្រោមស្មារតីខំប្រឹងតស៊ូ ដែលជាលទ្ធផលនៅក្នុងប្រទេសចិន ទីណាៗក៏សុទ្ធតែពោរពេញទៅដោយការច្នៃប្រឌិតថ្មី។ ជាក់ស្តែង ម៉ាកផលិតផលល្បីៗ «Made In China» របស់ប្រទេសចិនដែលទទួលបានការពេញនិយមកាន់តែច្រើនឡើងៗ ដូចជាទូរស័ព្ទដៃ រថយន្តដែលប្រើប្រាស់ថាមពលស្អាត អាគុយលីចូម ជាដើម។

ឆ្នាំ២០២៣ដែលទើបបិទបញ្ចប់ ប្រទេសចិនបានលាតត្រដាងពីការបន្តវេននិងផ្សព្វផ្សាយនូវអរិយធម៌អេកូឡូស៊ីដែលជាសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិដូចទៅនឹងស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជនចិនស្ថិតក្នុងបរិបទនៃកាបូនទាបបានក្លាយទៅជារបៀបរស់នៅដ៏ទាន់សម័យជាបណ្តើរៗ ដូចទៅនឹងការប្តេជ្ញាចិត្តរបស់ទស្សនាវដ្តី«Qiushi» លេខ១ ដែលនឹងបោះពុម្ពផ្សាយនៅទី១នៃឆ្នាំ២០២៤ស្តីពី«ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការធ្វើទំនើបកម្មនៃការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិតាមរយៈការកសាងប្រទេសចិនដ៏ស្រស់ស្អាត»ដោយដកស្រង់សុន្ទរកថាមួយផ្នែករបស់លោកប្រធានរដ្ឋចិនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ថា បរិយាកាសរស់នៅប្រកបដោយគំរូភាពបៃតងរបស់ប្រជាជនចិនបានក្លាយជាគំរូភាពនៃភាពកក់ក្តៅនិងភាពមមាញឹកក្នុងការស្តារឡើងវិញបានបង្ហាញពីការស្វែងរកភាពល្អបវរនិងសុភមង្គលរបស់មនុស្សគ្រប់រូប ហើយក៏បានបង្ហាញពីប្រទេសចិនដែលប្រកបដោយភាពរស់រវើកនិងកម្លាំងចលករផងដែរ។ បន្ថែមពីលើនេះ ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោបពិភពលោកយ៉ាងសកម្មផងដែរ តាមរយៈកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល វេទិកាកំពូលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ»លើកទីបី ព្រឹត្តិការណ៍ការទូតដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះបានអបអរស្វាគមន៍មិត្តភក្តិមកពីជុំវិញពិភពលោក សុទ្ធសឹងជាសក្ខីភាពដែលប្រវត្តិវិទូកំណត់កត់ត្រាបញ្ចូលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ឆ្នាំ២០២៤ សារជូនពររបស់លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់ឫទ្ធានុភាពដល់ស្មារតីទទួលអំណរ រីករាយពីសំណាក់មនុស្សជាតិដើម្បីបង្កើនកម្លាំងពង្រឹងប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងកិច្ចរួមចំណែកដោះស្រាយបញ្ហាសកលដែលជាពិសេសរួមកម្លាំងគ្នាពន្លត់ភ្លើងសង្គ្រាមដល់តំបន់មួយចំនួនដែលបានឆាបឆេះនៅក្នុងឆ្នាំ២០២៣។ ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន នោះគឺ«សន្តិភាពនិងការអភិវឌ្ឍ» គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយគោលដៅនេះនឹងនៅកៀកជាប់នឹងពិភពលោក ដរាបណាមនុស្សជាតិជ្រោងទង់ប្រាជ្ញាចិនដោយបន្តដំណើរឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ដូចទៅនឹងប្រសាសន៍របស់លោកប្រធានរដ្ឋចិនដែលបានគូសរំលេចថា «ប្រជាជនចិនយល់ដឹងច្បាស់ណាស់នូវតម្លៃនៃសន្តិភាព ប្រជាជនចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ» ហើយអនាគតរបស់មនុស្សជាតិគឺ«គោលដៅដ៏ធំនៃការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ត្រូវការមនុស្សជំនាន់ក្រោយរត់បណ្ដាក់ពីមួយជំនាន់ទៅមួយជំនាន់ទើបអាចសម្រេចបាន»។ គំនិតផ្តួចផ្តើមទាំង៤ «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិនសុទ្ធសឹងជាទឡ្ហីករណ៍ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តក្នុងការចូលរួមដោះស្រាយបញ្ហាសកល ហើយផ្តល់មកវិញនូវសុខដុមនីយកម្មដល់សង្គមមនុស្សស្របតាមប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ឆ្នាំ២០២៤ តាមរយៈសារលិខិតជូនពររបស់លោកប្រធានរដ្ឋចិនបានបញ្ជាក់យ៉ាងប្រត្យក្សពីការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនវានុវត្តភាពនៃសេដ្ឋកិច្ចដើម្បីវិបុលភាពរួម។ សេដ្ឋកិច្ចពិភពលោកក្នុងការស្តារខ្លួនឯងឡើងវិញកំពុងស្ថិតលើវិធីដ៏ពិបាកនិងស្មុគស្មាញ។ លោកប្រធានរដ្ឋចិនបានផ្តល់នូវដំណោះស្រាយរបស់បញ្ហាទាំងនេះ គឺស្ថិតនៅលើការអភិវឌ្ឍដែលផ្តោតលើនវានុវត្តន៍ដែលនឹងបង្កើតជាជើងមេឃថ្មី។ ជាក់ស្តែង ប្រទេសចិនប្រកាន់ខ្ជាប់នូវការស្វែងរកការរីកចម្រើនក្នុងភាពនឹងនរ
ជំរុញស្ថិរភាពតាមរយៈការរីកចម្រើនទៅមុខ ពង្រឹងនិងពង្រីកនិន្នាការសេដ្ឋកិច្ចដែលបាននិងកំពុងស្តារឡើងវិញនិងមានភាពប្រសើរឡើង ដើម្បីសម្រេចឱ្យសេដ្ឋកិច្ចដំណើរការដោយនឹងនរនិងយូរអង្វែង។ បន្ថែមពីលើនេះ ប្រទេសចិនធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយ លើកកម្ពស់ថែមទៀតនូវជំនឿចិត្តខាងការអភិវឌ្ឍ បង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច បង្កើនកម្លាំងជំរុញវិស័យអប់រំ លើកកម្ពស់កម្រិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។

ឆ្នាំ២០២៤ មនុស្សជាតិត្រៀមទទួលអំណររីករាយជាមួយប្រជាជនចិនដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាការបោះជំហានដ៏ស្វាហាប់នៅក្នុងភាពរុងរឿងដ៏មហិមានៃការស្តារប្រជាជាតិចិនឡើងវិញ។ ពិភពលោកកំពុងសាទរនឹងផលដ៏មហិមាដែលប្រទេសចិនទទួលបានតាមរយៈ«ការធ្វើទំនើបកម្មតាមបែបផែនចិន» ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ប្រទេសចិនបាននិងកំពុងអនុវត្តយ៉ាងល្អពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ ហើយពិភពលោកក៏មានវិបុលភាពរួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយរួមគ្នាចាប់យកនូវកាលានុវត្តភាពតាមរយៈបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចតាមវិធីប្រើប្រាស់នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងការច្នៃប្រឌិតបន្ថែមទៀតដោយគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហកាន់តែធំ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា«មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។

ជារួម សារជូនពរឆ្នាំថ្មី ឆ្នាំ២០២៤ របស់លោក Xi Jinping ប្រធានរដ្ឋចិន បានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាសកលក្នុងឆ្នាំ២០២៣កន្លងមកបានបង្រៀនឲ្យមនុស្សជាតិយល់យ៉ាងច្បាស់ថា «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» គឺជាដំណោះស្រាយដ៏ប្រសើរបំផុតដែលតែងបានលើកទឹកចិត្តដល់ប្រទេសទាំងអស់ត្រូវរួមកម្លាំងគ្នាពង្រឹងការសម្របសម្រួល និងកែលម្អអភិបាលកិច្ច ដើម្បីធានានូវការរីកចម្រើននៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយធ្វើឲ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចនោះកាន់តែបើកចំហ ប្រកបដោយបរិយាប័ន្ន មានតុល្យភាព និងមានប្រយោជន៍សម្រាប់មនុស្សជាតិ។ សារជូនពរឆ្នាំថ្មីរបស់លោកប្រធានរដ្ឋចិនបាននិងបន្តលើកទឹកចិត្តដល់ពិភពលោកដើម្បីផ្តល់ជូនដល់មនុស្សជាតិតាមរយៈកិច្ចបង្កបរិយាកាសសង្គមប្រកបដោយភាពកក់ក្តៅនិងភាពចុះសម្រុងគ្នា ពង្រីកលំហនវានុវត្តន៍ដែលប្រកបដោយភាពបរិយាបន្ននិងភាពរស់រវើក បង្កលក្ខណសម្បត្តិរស់នៅប្រកបដោយភាពងាយស្រួលនិងផាសុកភាពដើម្បីធ្វើឱ្យមនុស្សជាតិទាំងអស់គ្នាមានទឹកចិត្តសប្បាយរីករាយ ជីវិតរស់នៅប្រកបដោយអត្ថន័យ និងសម្រេចក្តីសុបិនរបស់ខ្លួន ពោលគឺប្រទេសចិនបានត្រៀមខ្លួននិងរំពឹងទុកជាមុនថាឆ្នាំ២០២៤ ពិភពលោកនឹងរួមកម្លាំងគ្នាផលិត«នំខេកផលប្រយោជន៍»ឲ្យបានកាន់តែធំជាងមុន ហើយចែករំលែកផលប្រយោជន៍ឲ្យបានត្រឹមត្រូវដល់មនុស្សជាតិដើម្បីធានានូវភាពយុត្តិធម៌ និងសមធម៌៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង