សាលាអនុវិទ្យាល័យពោធិ៍សាត់ បន្តអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានស្អាត និងសុខភាពល្អ

ភ្នំពេញ៖ សាលាអនុវិទ្យាល័យពោធិ៍សាត់ ក្រុងពោធិ៍សាត់ បានអនុវត្តការមិនប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន ដើម្បីបរិស្ថានសាលាស្អាត គ្មានសំរាម និងសុខភាពរបស់សិស្ស។ សាលារៀននេះបានប្រើប្រាស់ ប្រអប់អាហារដែលអាចប្រើឡើយវិញ និងប្រើប្រាស់ស្លឹករុក្ខជាតិវេចខ្ចប់ជំនួសឱ្យប្លាស្ទិក។
ក្នុងសាលារៀននេះ មានអាគារសិក្សាចំនួន ០៨ ខ្នង ដោយមានសិស្សានុសិស្សសរុបចំនួន ១,៧៣៥ នាក់ និងលោកគ្រូអ្នកគ្រូ សរុបចំនួន ១០៦ នាក់។
សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» មានអ្នកចូលរួមសរុបចំនួន ១១៧,០៧៤នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ៣,៣៤៨នាក់ សិស្សានុសិស្សសរុបចំនួន ៨១,២៨៥នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ៤០៤លើក ក្នុងសាលារៀនសរុបចំនួន ៣៣៣សាលា វត្តអារាមចំនួន ០៥វត្ត និងសហគមន៍ទីប្រជុំជន ០៧កន្លែង៕
